កាលពីប៉ុន្មាន ម៉ោងមុននេះ ហ្វេសប៊ុកផេក របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប ង្ហោះថា « សេចក្តីបក ស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ទាក់ទងទៅការឡាយព័ត៌មានមិនពិត របស់លោកផែង វណ្ណ: កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ដែលបានផ្សាយថា ក្មេងប្រុសឈ្មោះតាន់ សម្បត្តិឧត្តម សិស្សសាលាឯកជន ដែលបាន ជិះរថយន្តពាក់ផ្លាកលេខ ន ប បំពាក់ស៊ីរ៉ែនទៅ សាលារៀន មានឪពុក ជាស្នងការរងនគរបាលរាជធានីភ្នំពេញ
ការផ្សាយនះ គឺខុសពីការពិតទាំង ស្រុង ជាក់ស្តែងឪពុកក្មេងប្រុសនេះ មិនមែនជាប៉ូលិសនោះ គាត់ គឺជាគ្រូពេទ្យ ។ រថយន្តនោះជាកម្មសិទ្ធិរបស់ បងប្រុសគាត់ ជានគរបាល នៅសាលា នគរបាលជាតិ ។
ក្នុងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ សូមធ្វើការ បដិសេធទាំងស្រុងចំពោះការឡាយ ព័ត៌មានមិនពិតនេះ ដោយគ្មាន ប្រភព និងមូលដ្ឋាន ច្បាស់លាស់មុននឹងធ្វើការ ឡាយ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់អង្គភាព
ក៏ដូចជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ ។ ជាចុង បញ្ចប់ ដើម្បីកុំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមាន ការនភ័ន្តច្រឡំ សូម លោកផែង វណ្ណ: ធ្វើការកែតម្រូវ ចំពោះការចុះផ្សាយខុស ពីការពិតនេះផង»។
បន្ទាប់ពីផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះសំណេរបែបនេះ លោកផែង វណ្ណៈ បានចូលខមមិន តបភ្លាមៗថា « តាមការបំភ្លឺរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ ដែលជានាយកដ្ឋានជំនាញគ្រប់គ្រងយានយន្ត ស្លាកនគរបាល បានបញ្ជាក់ថា
ស្លាកលេខ នគរបាល ដែលចាប់នៅលើរថយន្ត កាមរី នោះ គឺ ជាកម្មសិទ្ធិប្រើប្រាស់នៅអង្គភាព ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានស្នងការរងម្នាក់ ជាអ្នកស្នើសុំ ។ ដូច្នេះ រថយន្ដនេះ មិនមែនកម្មសិទ្ធិរបស់ សាលានគរបាលទេ»៕ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖