នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស ពីការឆ្លងជំងឺកូវីដ ១៩ ចូលសហគមន៍ ជាលើក ទី៣ នៅកម្ពុជា ដោយសម្តេចបានប្រសិទ្ធនាម ព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»
ដែលក្នុងនោះ ចំណុច ចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះ ផ្តើមឡើង នៅក្លិប N8 នៅក្នុងរាជធានីភ្នំពេញ ។ ទន្ទឹមនឹងនោះ ក្រោយពីផ្ទុះព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈនេះ តាមរយៈលោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ Fresh News បានឱ្យដឹងថា
«សូមប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ដែល មានពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក៏ដូចជា ពាក់ព័ន្ធនឹងក្លិប N8 ឬពាក់ព័ន្ធជាមួយ ករណីវិជ្ជមាន កូវីដ ១៩ នៃព្រឹត្តិការ សហគមន៍ ២០ កុម្ភៈ
សូមមេត្តារួសរាន់ទៅ ពិនិត្យសុខភាព និង យកសំណាក នៅមណ្ឌល សុខភាព ចាក់អង្រែ ហើយ ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ជាកំហិត ធ្វើដូច្នេះដើម្បីចូលរួមទប់ ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ ១៩ ឆ្លងចូលសហគមន៍ ក្នុងរាជធានីភ្នំពេញ» ៕