ក្នុងពេលថ្លែងសារ ពិសេសទៅកាន់ ជនរួមជាតិ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចតេ ជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ឆ្លងកូវីដ សហគមន៍ ២០កុម្ភៈនេះ នៅរាជធានីភ្នំពេញ គឺចាប់ផ្តើមពីស្ត្រី ៤នាក់
នៅសណ្ឋាគារសុខា ដែលជាជនជាតិ ចិន ហើយក្នុងនោះ អ្នកកើត ជំងឺកូវីដ១៩ ទាំង ៣២នាក់ ដែលទើប រកឃើញនេះ គឺជាជនជាតិ ទាំងអស់។ ដូច្នេះសូម កុំមានការ រើស អើង លើជនជាតិចិន។
សម្តេចបានប្រកាសថា ព្រឹត្តិការណ៍២០កុម្ភៈនេះ អាចនឹង បិទបញ្ចប់ មិនដល់ ១ខែទេ ព្រោះយើង បានគ្រប់គ្រង បានមួយចំនួនហើយ។
សូមរម្លឹកថា ព្រឹត្តិការណ៍ឆ្លងកូវីដ១៩ នៅសហគមន៍ ថ្ងៃទី២០កុម្ភៈ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសម្តេច តេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃ ទី១៨ ដល់ព្រឹកថ្ងៃទី២០ ខែកុម្ភៈ រកឃើញអ្នកឆ្លង កូវីដ១៩ ដំបូង ចំនួន ៣២នាក់ហើយ។ ការដឹងពីការឆ្លងសហគមន៍នេះ ដោយសារតែអ្នកពាក់ ព័ន្ធនឹងក្លិប N8 បានទៅធ្វើតេស្ត រកកូវីដ ដើម្បីចេញទៅ ក្រៅប្រទេស។
សម្តេច តេជោ ហ៊ុន សែន ក៏បានប្រកាសបិទក្លិប N8 ផ្ទះ Apartment និងតំបន់ រស់នៅមួយចំនួន ក្នុង រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២០កុម្ភៈនេះ អាជ្ញាធរ សមត្ថកិច្ច បានបិទតំបន់ កោះពេជ្រ ក្នុង រាជធានីភ្នំពេញ ដែលមានចិន រស់នៅច្រើន៕