តាមរយ:សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាក ដំណើរការជាបណ្តោះអាសន្ន គឺបិទសាលាផ្អាក ដំណើរការជា បណ្តោះអាសន្នចំនួន ៥ទៀតនៅភ្នំពេញ និងខេត្ត កណ្ដាល ទាំងរដ្ឋ និងឯកជន។
ក្នុងនោះ រួមមាន: អនុវិទ្យាល័យ ឫស្សីជ្រោយ, សាលាបឋម សិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យ ឫស្សីស្រុក ស្រុកកៀន ស្វាយ ខេត្តកណ្តាល, សាលាបឋមសិក្សា កូលាបទី១, និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ រាជធានីភ្នំពេញ។
ដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុង សាលារៀន និងរីករាលដាល ក្នុងសហគមន៍ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រហូតដល់មានការ ជូនដំណឹង ជាថ្មី។ គ្រឹះស្ថាន សិក្សានេះត្រូវបន្តដំណើរ ការបង្រៀន និងរៀនតាម ប្រព័ន្ធអេឡិចត្រូនិក។
បុគ្គលិកអប់រំ មាតាបិតា អ្នកអាណា ព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធ នឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាព ផ្ទាល់ខ្លួន និងក្នុងករណីមានការស.ង្ស័.យ សូមទំនាក់.ទំនង.ទៅសេវា.សុខាភិបាល។
សេចក្តីដូចបាន.ជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី.ភ្នំពេញ និងខេត្ត.កណ្តាល គណៈគ្រប់.គ្រងគ្រឹះស្ថាន.សិក្សា បុគ្គលិក.អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុ.សិស្សគ្រប់រូប ចូលរួម សហការ.អនុវត្ត ប្រកបដោយ.ស្មារតី.ទទួលខុសត្រូវខ្ពស់៕