នេះជារឿងមួយ ដែលយើងគ្រប់គ្នា ជាពិសេសអ្នក ដែលធ្លា ប់ បានប្រើប្រាស់ រួច ពិតជាស្រឡាំង កាំង ខណៈទើបតែបាន ដឹងថា ឱសថទិព្វ CooSea (អាហារ បំប៉ន សុខភាព) របស់ ស្រីអូន សម្រស់ធម្មជាតិ
ដែលកន្លងមកមាន ការផ្សព្វផ្សាយលេបទៅ «ជា» មួយរយមុខ តែតាមពិត ជាការ បោកបញ្ឆោត ភូតកុហកប៉ុណ្ណោះ ព្រោះថាកន្លងទៅ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បាន រកឃើញនិងប្តឹង ទៅក្រសួងសុខាភិបាល ដើម្បីមានវិធាន ការតាមផ្លូវច្បាប់ ជាបន្ទាន់។
នេះបើយោងតាម តាមកម្មវត្ថុនៃពាក្យបណ្ដឹងក្រសួង ពាណិជ្ជកម្ម ប្ដឹងទៅក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឲ្យបានដឹងថា៖ សំណើរ សុំផ្ដល់កិច្ចសហការ ដើម្បីមានវិ ធានការ ទប់ ស្កាត់ អំពើមិនសុចរិត ទាក់ទងទៅ នឹងការផ្សព្វផ្សាយ
លក់ផលិតផល បំប៉នសុខភាព ម៉ាក CooSea Premium Spirulina នាំចូល ដោយក្រុមហ៊ុន សម្រស់ ធម្មជាតិ ដែលមាន អាស័យដ្ឋាន ផ្ទះលេខ៣៥ ផ្លូវ៥១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះ ផងដែរ យោងតាមពាក្យបណ្តឹង របស់ក្រសួង បានបញ្ជាក់ឲ្យដឹងថា កន្លង មកក្រសួង ពាណិជ្ជកម្ម បានសង្កេត ឃើញថា ការផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយ ក្រុមហ៊ុនសម្រស់ធម្មជាតិ មានចរិតជាការបំ ភាន់ និងបោ ក ប.ញ្ឆោតដល់សាធារណៈជន តាមរយៈការអះអាង ដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់ បានធូស្រាល ឬជាសះ ស្បើយពីជំងឺរាប់សិបប្រភេទ។
ពាក់ព័ន្ធទៅនឹង បញ្ហានេះ ក្រសួងពាណិជ្ជកម្មក៏ដូច ជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានកត់ស ម្គាល់ ឃើញថា ក្រុមហ៊ុននេះបានបំ.ពាន ទៅនឹងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ច ការពារអ្នកប្រើប្រាស់ ដែលករណីនេះ តម្រូវឲ្យមានការ ស៉ើបអង្កេត ដោយមន្ដ្រីមានសមត្ថកិច្ច ដើម្បីចាត់ វិធានការស្របទៅ តាមច្បាប់ជាធរមាន។
ទន្ទឹមនឹងនេះផង ដែរ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ ឲ្យដឹងថា ក្រសួងនឹង ចាំបាច់ត្រូវអនុវវិធាន ការរដ្ឋបាល មួយចំនួន ទៅលើក្រុមហ៊ុនសម្រស់ ធម្មជាតិនេះ ដែល ក្នុងនោះរួមមាន៖
១- ក្រុមហ៊ុនត្រូវ បញ្ឈប់ការ ផ្សព្វផ្សាយលក់តាមអនឡាញ ដែលមាន ចរិតភូត កុ ហក ខុសពីការពិត និងត្រូវមានការសុំអនុញ្ញាត ជាមុនពីស្ថាប័ន មានសមត្ថកិច្ច និងផ្ដល់ខ្លឹមសារ ទាំងឡាយ ដែលបញ្ជាក់ពីគុណភាព សុវត្ថិភាព ផលិតផល និងការអះអាងផ្សេងទៀត ក្នុងការផ្សាយ ពាណិជ្ជកម្មមកក្រសួងពាណិជ្ជកម្ម។
២- តម្រូវឲ្យក្រុមហ៊ុនកែ តម្រូវលើព័ត៌មាន ស្ដីអំពីជាតិ អាហាររូបត្ថម្ភ (Supplement Facts) ដែលបានបោះពុម្ភនៅ លើស្លាកសញ្ញា ពាក់ព័ន្ធទៅនឹងវីតាមីន A និងវីតាមីន B12 និងសារធាតុរ៉ែផ្សេងទៀត ដែលត្រូវអនុលោម ទៅតាមការវិភាគបញ្ជាក់ពីមន្ទីរពិសោធន៍ ដែលមាន ការទទួលស្គាល់។
៣- តម្រូវឲ្យក្រុមហ៊ុនចុះបញ្ជីឲ្យបានត្រឹមត្រូវ ស្របតាម ច្បាប់ស្ដីអំពីការ ធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិច ត្រូនិក។
យ៉ាងណាមិញ ស្របពេលដែល ឃើញក្រសួងបានប្តឹង ទៅក្រុមហ៊ុនសម្រស់ ធម្មជាតិ បែបនេះ ក្នុងនោះ ឃើញថា មហានជនជាច្រើនបាន ចូលខមិនចាក់បណ្តោយ បន្ថែមយ៉ាងដូច្នេះថា៖ «ដល់ពេល ឱសថ បំប៉នសុខភាពម៉ាក CooSea របស់ក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ
ត្រូវរាប់រយមុខចឹងពេក មិនចាំបាច់មានថ្នាំពេទ្យឫមន្ទីពេទ្យទេមេីលទៅ បេីប្រេីត្រូវខ្លាំងជាងផ្លែ អាសង្ឃខៃ ឋានសួគ៌ កាលស៊ុនអ៊ូខុង បេះសុីមួយលានដង ខ្ញុំអង្គុ មុខមន្ទីពេទ្យរាល់ថ្ងៃឃេីញតែមនុស្សចូលពេទ្យរាប់រយ នាក់ បើផលិតផល CooSea របស់ក្រុមហ៊ុន ស្រីអូន សម្រស់ ធម្មជាតិ ប្រេីត្រូវខ្លាំងម្លឹងៗ
ប្រវត្តិសាស្ត្រតាំងពីជំនាន់ជីដូនជីតាខ្ញុំមកដល់ខ្ញុំ ឲ្យតែឈឺគឺរកថ្នាំពេទ្យ ឬទៅមន្ទីពេទ្យ បេីចង់រស់បានយូរ »។ តែទោះយ៉ាងណា សង្កេតឃើញថា មានបងប្អូន ជាច្រើនបានចូលខមិននៅតែគាំទ្រផលិតផ ល CooSea ដោយពួកគេបាន អះអាងថា ប្រើទៅល្អ សម្រាប់សុខភាពច្រើន។
ក្នុងនោះ ម្នាក់បានប្រាប់ឲ្យដឹងថា៖ «ចង់ប្រាប់ថាហូបជាសឹង មួយគ្រួសារហើយទឹក នោមផ្អែមក៍ជា ខ្ញុំស្រលាញ់ សុខភាព ណាស់ ទិញម្តងៗ20កំប៉ុ ងផ្ញើរបងនៅusaទៀតល្អណាស់ មិនដូរដាច់ខាត មិនប្រើផ្តេសផ្តាស់ ទេជិវិតមិនស្លា.ប់ងៃ.នេះ.រស់វិញស្អែកទេ
តែសូមមិនយល់ថាហេតុបើគ្មានច្បាប់ ត្រឹមត្រូវលក់បានយូរម្ល៉េះ សូមបក ស្រាយគ្រួសារមានវិន័យប្រទេសមានច្បាប់ ព្រោះមុននឹងទិញ ក្សាណាស់ ព្រោះបងប្អូនខ្ញុំ នៅស្រុកក្រៅក៍អ្នកធ្វើការ ធំដែរ អ៊ីចឹងមុននឹងគាត់ទិញគាត់ មើលណាស់ គ្រួសារមានវិ.ន័យប្រទេសមានច្បាប់»៕