ចំពោះជនបរទេស ទាំងឡាយណា ដែលគេចវេះ និង មិនចូលរួមសហការ ក្នុងការធ្វើចត្តាឡីស័ក គឺសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច ឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ។
សូមបញ្ជាក់ថា, ការសម្រេច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បែបនេះ បានធ្វើឡើងតាមសំណើរបស់លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការ ស្រាវជ្រាវ និងតាមដានបុគ្គល ស.ង្ស័.យ.ថាមានផ្ទុកជំងឺកូវីដ១៩។
ក្នុងព្រឹត្តិការណ៍ សហគមន៍ «៣វិច្ឆិកា», «២៨វិច្ឆិកា» និង «២០កុម្ភៈ» អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គល.ស.ង្ស័.យ.ថា មានផ្ទុកជំងឺកូវីដ១៩ តែងតែ.ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។
ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេច.មិនព្រមធ្វើចត្តាឡីស័ក.ជាដើម។ នេះជាសំណើលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដាក់ទៅកាន់.សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ឌី វិជ្ជា បានទៀតថា, បន្ថែមពីលើទីតាំងពាក់ព័ន្ធមិន.សហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដាន.បុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការ.មានភាពយឺតយ៉ាវ និងខ្វះចន្លោះ។
ក្នុងលិខិតនេះលោក ឌី វិជ្ជា បានស្នើសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវវិធានការចំនួន៣ ចំពោះជនមិន.សហការទាំងនេះ ដើម្បីពង្រឹងប្រសិទ្ធភាព.ការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ វិធានការទាំង ៣ចំណុចនោះរួមមាន៖
១-ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី, ២-ចាត់វិធានការតាមផ្លូវច្បាប់៣- ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
សំណើវិធានការទាំង.៣ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមរួចរាល់ហើយនៅថ្ងៃដដែលនេះ។
សូមបញ្ជាក់ថា សំណើចាត់វិធានការតឹង.រឹងលើជន.បរទេសនេះ បានកើតមាន.ចំពេលកម្ពុជាកំពុងផ្ទុះ.នូវការឆ្លងក្នុងសហគមន៍.ធ្ង.ន់.ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស។
សូមបញ្ជាក់ផងដែរថា,នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មា.នអោយដឹងថា, កម្ពុជារកឃើញអ្នក covid 19 ចំនួន ៣៥នាក់ នឹងជាសះស្បើយចំនួនបីនាក់។
សម្ដេចតេ ជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យមានការបិទសាលារៀនជាបណ្ដោះ.អាសន្ននៅរាជធានីភ្នំពេញ.និងនៅ.ខេត្តកណ្ដាល ទាំងសាលារដ្ឋ និងសាលាឯកជន ចំនួនពីរសប្តាហ៍។ ប៉ុន្តែអនុញ្ញាតឲ្យមានការរៀនតាមប្រពន្ធ អនឡាញ៕