បារមួយកន្លែង ក្នុងក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បានក្លាយជាមណ្ឌល ចាក់វ៉ាក់សាំងដ៏ ចម្លែកខុស គេមួយ ក្រោយ ផ្ដល់ជូនគ្រឿង ភេសជ្ជៈ ដោយឥតគិតថ្លៃ ជាថ្នូរនឹងការមកចាក់វ៉ាក់សាំងកូវីដ-១៩ ។
ក្នុងបំណងលើកទឹកចិត្ត និងជំរុញដល់ពលរដ្ឋជា យុវវ័យ ឲ្យទៅចាក់វ៉ាក់ សាំងកូវីដ-១៩ ខាងក្រុង Tel Aviv បានផ្ដួចផ្ដើម គំនិតមួយ ដែលបង្កើតមណ្ឌល ចាក់វ៉ាក់សាំង មួយនៅខាងក្រៅ បារមួយកន្លែងឈ្មោះ Jenia Bar ។
វ៉ាក់សាំងនេះ គឺផ្ដល់ជូនទៅមនុស្សគ្រប់គ្នា ហើយចំពោះអ្នកដែលមកទទួលការចាក់វ៉ាក់សាំងនេះ នឹងទទួលបានភេសជ្ជៈមួយដោយឥតគិតថ្លៃ ដោយភេសជ្ជៈដែលផ្ដល់ឲ្យទាំងនោះ គឺសុទ្ធសឹងតែជាភេសជ្ជៈ មិនមានជាតិអាល់កុលទាំងអស់ ។
គួរបញ្ជាក់ថា គំនិតផ្ដើមការផ្ដល់ជូនភេជ្ជៈហ្វ្រីជាការដោះដូរការចាក់វ៉ាក់សាំងនេះ កើតមានឡើងក្រោយខាង មន្ត្រីសុខាភិបាលមានការបារម្ភពី សុខភាពរបស់ពលរដ្ឋក្មេងៗ ដោយសារតែពួកគេហាក់ មិនសូវខ្វល់ពីហា.និភ័យនៃវីរុសកូវីដ-១៩ និងដោយសារតែពួកគេអាចនឹងមិ នទុកចិត្តលើសុវត្ថិភាពនៃវ៉ាក់សាំងទាំងនោះ ៕