ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃនេះ ថា បានរកឃើញមាន អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥នាក់ បន្ថែមទៀត ក្នុងនោះបុរស-ស្ត្រី ជាជនជាតិចិន, ជនជាតិខ្មែរ និងជនជាតិ វៀតណាម ខណៈពេលកំពុងដា ក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ ។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏ បានប្រកាសរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីលើអ្នកជំងឺ ៣នាក់ផងដែរ ម្នាក់ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង ២នាក់ទៀត ជាអ្នកនៅក្លឹបកម្សាន្ត N8៕