នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមប្រកាស របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបាន រកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២៥ នាក់ បន្ថែមទៀត ដោយក្នុងចំណោមនេះ ២៣ នាក់ គឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ។
ព្រមគ្នានោះ ករណីរកឃើញឆ្លងនៅព្រឹកនេះ ក្រសួងបានបញ្ជាក់ដែរថា មានអ្នកជំងឺ ០៣ នាក់ គឺបានឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ។ ក្នុងចំណោមបុគ្គលទាំង ០៣ នាក់នេះ មានម្នាក់មានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង ២ នាក់ទៀត ជាអ្នកនៅក្លឹបកម្សាន្ត N8 ។
ក្រោយពីបានរកឃើករណីអ្នកឆ្លង វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ហើយ នោះក្រសួងសុខាភិបាលបានព្រ.មាន ដល់ប្រជាពលរដ្ឋសាជាថ្មី យោងតាម ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកាលពីពេលកន្លងទៅ ។
ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ៗថា «បើមិនចាំបាច់ សុំនៅផ្ទះ (កុំចេញក្រៅផ្ទះ ដោយមានការប្រុងប្រយ័ត្នពីការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩ ជាពិសេសវីរុសកូវីដ-១៩ ដែលបំប្លែងថ្មី) និង មើលការខុសត្រូវកូនចៅឱ្យបានល្អ ក្នុងពេលសកម្មភាពស្វែងរកអ្នកដែលប៉ះពាល់កំពុងតែសកម្ម»៕