រដ្ឋបាលខេត្តព្រះ សីហនុ ជម្រាបមក ម្ចាស់សណ្ឋាគារ ហ័ងហ្គឹន ជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
កម្មវត្ថុ ៖ ស្តីពីការផ្អាកអាជីវកម្ម បណ្ដោះអាសន្ន សណ្ឋាគារ ហ័ងហ្វុនជាវីវី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។យោង ៖ តាមការចាំបាច់ របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក ឱ្យបានជ្រាបថា ៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយក សំណាកតេស្តពីស្ត្រីជនជាតិចិន ឈ្មោះ MA CHONG CHONG កាន់លិខិតឆ្លងដែនលេខ E 43459534 ស្នាក់នៅបន្ទប់ លេខ១២០២ ជាន់ទី ១២ នៃសណ្ឋាគារ ហ័ងហ្គីនជាយី ហើយលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ថ្មី ចូលក្នុងសហគមន៍ តម្រូវឱ្យលោកផ្អាកអាជីវកម្មសណ្ឋាគារខាង លើជាបន្ទាន់ដោយមិន អនុញ្ញាតឱ្យមានភ្ញៀវ ចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាត ឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារចាកចេញ ក្រៅដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។
ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យ យកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារទាំងអស់ ដើម្បីធ្វើពេស្តរកវីរុសកូវីដ-១៩។ ក្នុង តំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងសណ្ឋាគារត្រូវយក សំណាកតេស្ត និងធ្វើចត្តាឡីស័ក គ្រប់ៗគ្នា ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ។
ក្នុងន័យនេះ រដ្ឋបាល ខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់រូបភាព របស់សណ្ឋាគារខាង លើជាបណ្តោះអាសន្ន ចាប់ពីពេលជូនដំណឹង នេះតទៅ រហូតដល់មានការជូន ដំណឹងជាថ្មី។
ក្នុងករណីលោកមិន អនុវត្តតាមការណែនាំខាងលើ រដ្ឋបាល ខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។អាស្រ័យហេតុនេះសូម លោក ជ្រាប និងអនុវត្តតាម ខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕