ជនជាតិចិន មានផ្ទុកជំងឺ កូវីដ-១៩ ចំនួន២០នាក់ ត្រូវបាន បញ្ជូនពី រាជធានីភ្នំពេញ មកសម្រាក ព្យាបាលនៅមន្ទីរពេទ្យជ័យ ជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជាមួយគ្នានេះ នារសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល បានដឹកនាំ មន្ត្រីជំនាញ សម្របសម្រួល ដោះស្រាយនូវ បញ្ហាមួយចំនួន ជាមួយជនជាតិទាំង នេះ ផងដែរ ។
លោកអភិបាល ខេត្តកណ្តាល បានណែនាំ ដល់ក្រុមគ្រូពេទ្យ ត្រូវយក ចិត្តទុកដាក់ ពិនិត្យសុខភាព និង តាមដាន ជាប្រចាំ ពិសេសត្រូវយកសំណា កដើម្បីធ្វើតេស្ត ផងដែរ ។ ជាងនេះទៅទៀត អាជ្ញាធរ ក្រុងតាខ្មៅ ត្រូវរៀបចំនូវម្ហូបអាហារ អោយបាន សមរម្យ និង ជាប្រចាំថ្ងៃជូន ពួកគាត់ ៕