នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខា ភិបាល បានចេញ សេចក្តីប្រកាសព័ត៌មានរកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥នាក់ ថែមទៀត ក្នុងនោះមាន ៥៨នាក់ជាកណីឆ្លង ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ ៧នាក់ផ្សេង ទៀត គឺជាករណី នាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបាន បញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុង សហគមន៍ទាំង ៥៨នាក់ មានជនជាតិចិន ចំនួន ៤១នាក់ វៀតណាម ៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។
ចំណែកអ្នកធ្វើដំណើរមកពី ក្រៅប្រទេសហើយរកឃើញ កូវីដ១៩ ចំនួន ៧នាក់វិញ គឺមានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ព មួកខៀវ និង៦នាក់ផ្សេងទៀត ជាជនជាតិចិន នៅខេត្តព្រះសីហនុ។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជា សះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់។
នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាល ក៏បានប្រកាស ពីករណីព្យាបាល ជាសះស្បើយអ្នកជំងឺម្នាក់ ដែលជាស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ ដែលធ្វើដំណើរមក ពីសហរដ្ឋអាមេរិក។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព
តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែល អាចទាញ យកមកប្រើប្រាស់បាន ។ សម្រាប់ ព័ត៌មានបន្ថែម សូមទាក់ទង មកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង ក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤៕