តាមការឱ្យដឹងពីទំព័រ ហ្វេសប៊ុកផេករបស់ស្នងការនគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ កុម្ភៈ ២០២១ បញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង
និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារអន្តរាគមន៍ពិសេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង បាននាំយកដំបងឆក់ ដំបងស្កែនជាតិផ្ទុះ ខ្នោះដៃ អាវការពារ និង ស្រោមដៃ
ដែលជាអំណោយរបស់ឯកឧត្តមស្នងការ ដើម្បីចែកជូនតាមបណ្តាគោលដៅចត្តាឡីស័ក ក្នុងគោលបំណង រក្សាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់តាមគ្រប់ទីតាំងចត្តាឡីស័ក ៕