នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ តាមអង្គភាព មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានបញ្ជាក់ អោយដឹងថា, មន្ត្រីជំនាញមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ដឹកនាំដោយ លោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
បានដឹកនាំក្រុមគ្រូពេទ្យ កំពុងយក សំណាកប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាម ជីកងប្រមាណ៦០នាក់ រួចបន្តទៅយ កសំណាកប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព ស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រមាណជាង ១០០នាក់ទៀត។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម បាន ចេញសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់ មន្ទីរសុខាភិបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលពាក់ព័ន្ធ
អាពាហ៍ពិពាហ៍នៅស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីបាន រកឃើញបុរសម្នាក់ ចូលរួមពិធីមង្គល ការមានផ្ទុកមេរោគកូវីដ-១៩៕