នៅយប់ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្ត ព្រះសីហនុ បាន ចេញសេចក្ដីប្រកាសឱ្យដឹងថា មកទល់ ពេលនេះ ក្រុមឆ្លើយតប បន្ទាន់ នៃមន្ទីរសុខាភិបាល ខេត្ត បានយកវត្ថុសំណាក ពីអ្នកពាក់ព័ន្ធ ជាមួយទីតាំងទាំង ១៦ នៅក្នុងខេត្តព្រះសីហនុ បានសរុបចំនួន ៤១១៩ នាក់ហើយ ដែលក្នុងនោះ មាន ស្ត្រីចំនួន ១៦៧៦ នាក់ ។
ក្នុងនោះ តាមរយៈសេចក្ដីប្រកាស បានឱ្យដឹងដែថា គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ លទ្ធផលធ្វើ តេស្តវត្ថុសំណាកលើជន បរទេស និង ជនជាតិខ្មែរដែ លមាន ការពាក់ ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ ចំនួន ៣០ នាក់ហើយ ។
១. សណ្ឋាគារជីនប៉ីទាំង ៣ សាខា២. អគារស្នាក់នៅរួម វ៉ាន់ឃីឆឹង របស់ក្រុមហ៊ុនជីនប៉ី៣. សណ្ឋាគារ ហ័ងហ្គ័នជាយឺ (Crowne Plaza)៤. អគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ-អាជីវកម្ម៥. សណ្ឋាគារ Goddess of Liberty៦. អេស អេស ហូថែល & រេស៊ីដិន
៧. សណ្ឋាគារអន្តរជាតិ ហាយជឺកាង៨. កាស៊ីណូ ឆាង ឆឹង អ៊ីឡឹឆឹង៩. សណ្ឋាគារ និងភោជនីយដ្ឋាន ជូហៃតាង១០. សណ្ឋាគារ ប្រីល លានស៊ី និងកាស៊ីណូ ប៉ឡាយ១១.មន្ទីរពេទ្យឯកជន ថៃខាង១២.កាស៊ីណូ ហ័ងឡឺ១៣.សណ្ឋាគារ ណាន ហៃ១៤. ផ្សារទំនើប ដារុនហ្វា (ផ្សារដំរី៥) ៕