នៅព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបាន ប្រកាសជូនព័ត៌មាន បញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មីចំនួន ១៥នាក់ និងមិនមាន អ្នកជាសះស្បេីយ នៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០២១។
ករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មីសរុបចំនួន ១៥នាក់ ក្នុងនោះមាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ដែលជាអ្នកដំណើរ ចូល មកកម្ពុជា (មិនមែនជាពលករ ធ្វើដំណើរ មកពីប្រទេសថៃ)
– បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាអ្នកធ្វើដំណើរ មកពីប្រទេស ឥណ្ឌូនេស៊ី បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មក ដល់កម្ពុជានៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១។
លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាព សាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នក ជំងឺត្រូវបានដាក់ឲ្យ សម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមាន ចំនួន ៧២នាក់ ដែល នៅក្នុងចំនួននេះមាន បុគ្គលខាងលើនេះ ផងដែរ។ រីឯ អ្នកដំណើរចំនួន ៧១នាក់ ដែលមាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបាន ដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុង រាជធានី ភ្នំពេញ ចំនួន២៨នាក់ សណ្ឋាគារ មួយទៀត ចំនួន ៤២នាក់ និងស្ថានទូត ចិន ចំនួន ០១នាក់។
ចំពោញករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មី ៖ សរុបចំនួន ១៤នាក់ ដែលជា អ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈរួមមាន៖
– ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។– ស្ត្រីជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។– ស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។– ស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺ ០៥នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។– ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់មិត្តភាព ខណ្ឌ៧មអាជធានី។
– បុរសជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។– ស្ត្រីជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។-បុរសជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។– ស្ត្រីជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។ សម្គាល់ ៖ បច្ចុប្បន្នអ្នកជំងឺ ០៧នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។
– ជនជាតិចិន អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។– ស្ត្រីជនជាតិចិន អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។សម្គាល់ ៖ បច្ចុប្បន្នអ្នកជំងឺ ០២នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ៕