សត្វជ្រូកជាច្រេីន ដែលនាំចូលពីប្រទេសថៃ តាមច្រកព្រំដែន អន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានមន្រ្តីជំនាញ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត កម្មសត្វ ដឹកនាំក្រុម ការងារ រួមនិងមន្ត្រីជំនាញ ពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះពិនិត្យផលសត្វ មួយចំនួន ជាពិសេសសត្វជ្រូករកឃើញមាន ជំងឺប៉េស្តជ្រូកអាហ្វ្រិក លើជ្រូកនាំចូលពីថៃ។
បេីតាមការ បញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ក្នុងដំណើរចុះពិនិត្យធ្វើឡើង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដេីម្បីចុះពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិត ផលសត្វ (ពិសេសការនាំចូលសត្វជ្រូក ពីប្រទេសថៃ)
តាមច្រកព្រំដែនច្រក អូរស្មាច់នេះ ដើម្បីបង្ការការពារ ទប់ស្កាត់ ជាមុននូវ ការផ្ទុះរីករាលដាល ជំងឺផ្សេងៗ លើពពួកសត្វនាំចូលក្នុងស្រុក។ មន្រ្តីជំនាញ បន្ថែមថា ការចុះត្រួតពិនិត្យសុខភាព សត្វនេះ បានប្រើម៉ាស៊ីនវិភាគចល័ត។ បើក្នុងករណី មានការស.ង្ស័.យ ម៉ាស៊ីនវិភាគរក ឃើញ និងធ្វើការចា.ប់.ដុ.ត.ក.ម្ទេ.ច.ចោលភ្លាមៗតែម្តង។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ក៏បាន ដឹកនាំក្រុមការងារ ចុះត្រូតពិនិត្យសុខភាព សត្វជ្រូក នៅតាមទីតាំងស្តុក សត្វជ្រូកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តនេះ ប៉ុន្តែមិនរកឃើញ សត្វជ្រូក ដែលស្តុកទុកនោះមាន ជំងឺអ្វីនោះទេ។
មន្ត្រីជំនាញ បានគូសបញ្ជាក់ថាថា បច្ចុប្បន្ននេះទោះបី នៅប្រទេសថៃ មិនមានការផ្សព្វផ្សាយព័ត៌មាន ពីការផ្ទុះ.ជំងឺលើសត្វជ្រូក.ក៏ដោយ តែថ្មីៗនេះ អគ្គនា.យកដ្ឋានសុខភាពសត្វ បានចុះ.ត្រួតពិនិត្យ សត្វជ្រូក ដែលនាំចូល.ពីប្រទេសថៃដែរ.នោះ បានរកឃើញមួយករណី នៅខេត្តបន្ទាយ.ជ័យ គឺជំងឺប៉េស្តជ្រូកអាហ្វ្រិច និងបានចា.ប់.ដុ.តក.ប់ក.ម្ទេច.ចោលភ្លាមៗ។
មិនតែប៉ុណ្ណោះ មន្រ្តីជំនាញរូបនេះ ក៏បានជំរុញដល់ អាជីវករ ដែលមានសិទ្ធិនាំចូលផលិតកម្មសត្វ ពោលគឺសត្វជ្រូកពីប្រទេសថៃ ចូលតាមច្រកនៅព្រំដែន ត្រូវធ្វើកា រត្រួតពិនិត្យលើសុខ ភាពសត្វ ឲ្យបានច្បាស់លាស់ មុននឹង ដឹកចេញទៅចែក ចាយបន្ត តាមតំបន់នានា នៅក្នុងស្រុក៕