កាលពីពេលថ្មីៗនេះ ឧកញ៉ា ម៉ុង ឬទ្ធី ដែលត្រូវបានមហាជនស្គាល់ថា ជាឧកញ៉ាចិត្តធម៌នោះ បានសម្រេច ចិត្តប្រមូលផលផ្លែស្វាយ កែវរមៀតរបស់ លោកដើម្បីយក ទៅឲ្យសត្វស៊ីតែម្ដង ព្រោះតែ ពេលនេះវិបត្តិទីផ្សារ ធ្លាក់ថ្លៃនិយាយ មិចេញ។អូ
នៅលើគណនីហ្វេសប៊ុកផេក របស់ឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងថាពេល នេះទីផ្សារមានការធ្លាក់ ចុះខ្លាំងពេក រហូតគ្មានអ្នកទិញយក តែម្ដង នេះក៏ព្រោះតែការ វាយ លុកពីជំងឺកូវីដ១៩
ខណៈលោកបានបញ្ជាក់យ៉ាងដូច្នេះថា “ល្ងាចនេះប្រមូលផលផ្លែស្វាយកែវរមៀតយកទៅអោយសត្វសុីវិញម្តង ដែលកន្លងទៅពេលនេះ យេីងកំពុងតែប្រមូលផល នាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិ កូវិដ-១៩ផ្លែស្វាយធ្លាក់ ចុះតម្លៃរហូត ដល់ ពេលនេះគ្មានអ្នកទិញតែម្តង ។
ចម្ការស្វាយរបស់ខ្ញុំនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យមានចំនួន៥០.០០០ដេីម អាចប្រមូលផលបានប្រមាណជា 300Ton (បីរយតោន)ជារៀងរាល់ឆ្នាំ សម្រាប់ពេលនេះសត្វរបស់ខ្ញុំមិន អាចសុីអស់ទេ មានចំនួនច្រើនខ្លាំងណាស់ ។”
ក្រោយពីបានឃើញ ឧកញ៉ា ម៉ុង ឬទ្ធី លើកឡើងបែបនេះ មហាជនជាច្រើនក៏ បាននាមគ្នាសម្តែងការសោកស្តាយ នូវការខាតបង់មួយនេះ ផងដែរ ព្រោះតែកន្លងមក លោកធ្លាប់នាំចេញទៅក្រៅប្រទេស បានច្រើនតោន ក៏ប៉ុន្តែឆ្នាំនេះបែរជាសល់ ចោលច្រើនបែបមនេះទៅវិញ៕