យោងតាមកា រប្រកាស របស់នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង បានឲ្យដឹងថា មាន បុគ្គលម្នាក់បាន ផ្ទុកនូវជំងឺកូវីដ១៩ បានចូល ផ្សារម៉ាក្រូ ស្ថិតនៅភូមិ បាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង៤១នាទី ដល់ម៉ោង៦និង ៤៨នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
យោយតាមផេក របស់នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង បានបង្ហោះសារថា “#ប្រកាសពត៌មាន: មានបុគ្គល វិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់ បានចូល ផ្សារ ម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥:៤១នាទីដល់ ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១ ។
១. សូមអញ្ជេីញបងប្អូនល ដែលមានរោគ សញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃ ទី២០ ខែកុម្ភ: ពេលវេលាខាងលេី សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំង ដែលបានកំណត់ ដោយអាជ្ញាធរ សុខាភិបាលរាជនី-ខេត្ត មានស្រាប់ ។
២. ចំពោះបុគ្គល ដែលមិនមានរោគសញ្ញាសូមតាម ដានសុខភាព របស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ៕