ខណៈមេរោគកូវីដ-១៩ ត្រូវបានអ្នកជំនាញអះអាង ថា អាចចម្លង នៅក្នុង បរិយាកាស ក៏ដូចជាវត្ថុប្រើប្រាស់ ប្រចាំថ្ងៃនានា សំណួរមួយ លេចឡើងថា តើវីរុសនេះ អាច រស់លើសក់ក្បាល ឬអាចចម្ល ង តាមរយៈសរសៃ ដែរឬអត់?
យោងតាមសម្រង់សម្ដីវេជ្ជបណ្ឌិត Hadley King, MD ជាគ្រូពេទ្យជំនាញ ខាងសើស្បែក នៅទីក្រុងញូយ៉ក មិនបានបដិសេធ ឬគាំទ្រទាំ ងស្រុងលើករណី នេះនោះទេ។
ជាការពិត វីរុសអាចរស់ នៅលើសក់បានយូរ ឬអត់ មិនទាន់មានការ បញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែវេជ្ជបណ្ឌិតពន្យល់ថា “មេរោគកូវីដ-១៩អាចរស់ នៅលើក្រដាស កាតុងធ្វើកេស បាន ២៤ ម៉ោង លើដែករយៈ ពេល ២ ថ្ងៃ និងប្លាស្ទិក រយៈពេល ៣ ថ្ងៃ រីឯសរសៃសក់មិន ទាន់ក្លាយ ជាផ្ទៃដែលវីរុស ចម្លងនោះទេ” ។
ទោះមិនទាន់មានការសិក្សាលើរយៈពេល នៃការរស់របស់វីរុស ប៉ុន្តែអ្នកជំនាញ បានណែនាំវិធីការពារ មួយចំនួន ដើម្បីចៀសបាននូវហា.និ.ភ័.យ.ដែលមិនមើល ឃើញផ្សេងៗ។
វេជ្ជបណ្ឌិត Hadley King មានប្រសាសន៍ថា “ជាទូទៅវីរុសមិនរស់ នៅលើសក់ក្បាលទេ ប៉ុន្តែវាអាស្រ័យ លើស្ថានភាពនានា ដែលនៅជុំវិញនោះ”។ ប្រសិនបើ សក់ជ្រុះនៅ លើតុ ឬជាប់នឹង រោមអ្វីមួយ ភាគល្អិត
នៃមេរោគអាចរស់នៅ លើផ្ទៃនោះបានរយៈ ពេល ២-៣ ថ្ងៃ។ ដូច្នេះហើយ អ្នកត្រូវសម្អាតសក់នៅគ្រប់ កន្លែងដែលវាជ្រុះ សម្អាត ក្រាស់សិត ជាទៀងទាត់ ហើយប្រសិនបើអាច គួរប្រើទឹកក្ដៅសម្អាតឡាបូដែលមាន សក់ជាប់នៅ។
បណ្ឌិត King បានឱ្យដឹងថា សក់ក្បាលមិន មាន គ្រោះ.ថ្នាក់អ្វីទេ ប្រសិនយើ ងមិនយកដៃមិនទាន់ លាងសម្អាតទៅ ប៉ះពាល់វាដោយផ្ទាល់។ អ្នកស្រីពន្យល់ថា “សរសៃសក់ដែលនៅជាប់ នឹងស្បែកក្បាលត្រូវបាន ការពារបានល្អដោយ ប្រេងធម្មជាតិប្រឆាំង នឹងមេរោគស្រេចហើយ” ។
ផ្ទុយទៅវិញ វីរុសអាចឆ្លងពីដៃទៅសក់ បាន ប្រសិនបើអ្នកយក ម្រាមដៃ ទៅលេងវាផ្ដេសផ្ដាស។ ដូច្នេះដើម្បីកាត់ បន្ថយហានិភ័យ នៃការ.ច.ម្ល.ង.រោគឱ្យតិច បំផុត គឺ កុំយកដៃ មិនស្អាត ប៉ះឬលេងសក់។
ដើម្បីប ង្ការការ.ច.ម្លងរោគ អ្នកជំនាញណែនាំ.ឱ្យបោ.ក.សម្លៀកបំពាក់ និង.ស.ម្អាតអេក្រង់ទូរស័ព្ទ ប្រសិនបើអ្នក.បានចាកចេញពីផ្ទះ។ ដូចគ្នាដែរ វេជ្ជបណ្ឌិត King និយាយ.ថា វិធានការនេះ.ក៏មានសុវត្ថិភាព.ចំពោះ.សក់.ក្បាល.របស់អ្នក បើសិនបាន.សម្អា.តជាប្រចាំ។ អ្នកស្រីមានប្រសាសន៍ថា “ ប្រសិនបើអ្នកចេញ.ទៅកន្លែងដែមាន.ភាពកខ្វក់ វាពិតជាចាំបាច់ណាស់.ដែលត្រូវកក់.សក់ពេល.ត្រឡប់មកផ្ទះវិញ” ៕