រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មាន ផ្លូវការដោយបាន ទាត់ចោល ទាំងស្រុង ចំពោះការផ្សាយ ទាំងឡាយ ដែលលើក ឡើងថា បុរសជនជាតិចិនកំពុងព្យាបាលជំងឺកូវីដ១៩ម្នាក់
បានស្លា.ប់ដោយសារតែស្ថានភាព.ជំងឺកូវីដ១៩។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈ.ការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លា.ប់ដោយសារ.ការរើឡើងនៃ.ថ្នាំ.ញៀ.នធ្ង.ន់.ធ្ងរ។
បុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌល.ព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ បានស្លា.ប់កាលពីវេលាម៉ោង.៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ បុរសជនជាតិចិន.រូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។
បុរសជនជាតិចិនរូបនេះ ត្រូវបាន.រកឃើញថា ឆ្លងជំងឺកូវីដ១៩ ពីអ្នកកើត.ជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបគេត្រូវបានយក.សំណាកធ្វើតេស្តកាល.ពីថ្ងៃទី២៨ ខែកុម្ភៈ ហើយសម្រាកព្យាបាល.ជំងឺនៅថ្ងៃទី០១ ខែមីនា៕