គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ក្រុមស្ថាបនា ផ្លូវទាំង ៣៨ខ្សែ និងបណ្តាញលូទាំង៤២ខ្សែដែល ស្ថិតនៅក្រៅខ្សែផ្លូវទាំង ៣៨ខ្សែកំពុងមមា ញឹកពន្លឿនការ ស្ថាបឲ្យបានរួចរាល់ តាមផែនការ គ្រោងទុក។
បច្ចុប្បន្នក្រុមស្ថាបនា កំពុងរៀបចំបណ្តាញ លូបង្ហូរទឹកភ្លៀង ទឹកកខ្វក់ តែជាមួយ គ្នានេះ បងប្អូនប្រជាពលរដ្ឋមួយ ចំនួនតូច បានចាប់ ផ្តើមភ្ជាប់ បណ្តាញបង្ហូរទឹក ចេញពីលំនៅដ្ឋាន ឬអាជីវកម្មដ្ឋាន របស់ខ្លួន ដោយមិនបាន ដាក់ពាក្យស្នើសុំភ្ជាប់ បណ្តាញបង្ហូរទឹកកខ្វក់ និងធ្វើការ ភ្ជាប់ដោយខ្លួនឯង ខុសលក្ខណៈ បច្ចេកទេស រហូត ដល់ខូចបណ្តាញលូ ថែមទៀតផង។
ដូចនេះ ដើម្បីជៀសវាងការខាត ថវិកាដែលរៀបចំ ដោយខុសលក្ខណៈ បច្ចេកទេស និងប.ង្ករការខូចខាត ដល់បណ្តាញលូទាំងនេះ ព្រមទាំងអាច ទទួលរង.ពិ.ន័.យ.ជា. សំណងការខូចខាត.ផងនោះ សូមបងប្អូនប្រជាពលរដ្ឋរង់ចាំក្រុមបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ.មន្ទីរសាធារណការ និងដឹកជញ្ជូន ជម្រាបជូនពីនីតិវិធីនា.ពេលដ៏ខ្លីខាងមុខនេះ។
រដ្ឋបាល.ខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ចូលរួម.អនុវត្ត និងមានការអត់ធ្មត់ខ្ពស់ចំពោះការ.លំបាកក្នុងរយៈពេល.នៃដំណើរការសាងសង់.នេះ ព្រោះថានេះជាសមិទ្ធផលជា.ប្រវត្តិសាស្ត្រសម្រាប់.ខេត្ត
ដែលទទួលបានការយក.ចិត្តទុកដាក់.ខ្ពស់ពីរាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកា.ប្រមាណជាង.១៥០លានដុល្លារលើការ.សាងសង់ផ្លូវទាំង៣៨ខ្សែ បណ្តាញ.លូបន្ថែម៤២ខ្សែ និងការកែ.លម្អសោភ័ណ.ភាពដង.ស្ទឹងសៀមរាបពី.ស្ពាននាគ ដល់ស្ពាន.សាលាបច្ចេកទេស៕