លោកគ្រូពេទ្យ អ៊ឹម សុភី បម្រើការងារ នៅមន្ទីរពេទ្យបង្អែក អ្នកលឿង និង ជាម្ចាស់មន្ទីរ សម្រាកព្យា បាល និង សម្ភព អ៊ឹម សុភី ស្ថិតនៅ ភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបាន រកឃើញ មានផ្ទុក ជំងឺកូវីដ-១៩ ។
នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាល ខេត្តព្រៃវែង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នេះ ។
រដ្ឋបាល ខេត្តព្រៃវែង បន្តថា ពាក់ព័ន្ធនឹង ហេតុការណ៍ នេះ រដ្ឋបាលខេត្ត បានចាត់ តាំងបន្ទាន់ដល់ មន្ទីរសុខាភិបាល និង អាជ្ញាធរពាក់ ព័ន្ធ ដឹកនាំចុះស្រាវ ជ្រាវ កំណត់ មុខសញ្ញាដែល ពាក់ព័ន្ធ រួមមាន ៖
១-មន្ត្រីបម្រើការងារ នៅមន្ទីរពេទ្យបង្អែក អ្នកលឿង ស្រុកពាមរក៍២-អ្នកដែលបាន មកសម្រាក និង ពិនិត្យព្យាបាលនៅ មន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជា មួយឈ្មោះ អ៊ឹម សុភី៤-អ្នកដែលមាន ការពាក់ព័ន្ធ ផ្សេងៗទៀត ៕