លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមាន ប្រសាសន៍ថា នៅយប់ថ្ងៃ ទី៨ មីនា ឆ្នាំ២០២១ នេះថា ឥឡូវមាន ពាក់ព័ន្ធជាមួយ ប្អូនរបស់ អគ្គនាយកហង្សមាស និង ក្រុមគ្រួសារ មានចេញ រោគសញ្ញា ឆ្លងកូវីដ១៩ ព្រមទាំង អ្នកចម្រៀងហង្សមាសច្រើន នាក់ ដូចជា ណុប បាយ៉ារិទ្ធ ក៏ឆ្លងដែរ។
លោកស្រី យក់ សម្បត្តិ បានបន្តថា ខាងក្រុមគ្រូពេទ្យនាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានចុះទៅ យកប្អូនរបស់ អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមាន ចេញរោគសញ្ញាកូវីដ រួមទាំង លោក ណុប បញ្ញារិទ្ធ យកទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យហើយ នៅយប់ ថ្ងៃទី៨មីនានេះ ដោយមិន អាចទុក ទៀតបានទេ។
ជាមួយគ្នានេះ ក៏មានសេចក្តីរា យការណ៍មកថា គ្រួសារពិធិការិ នីហង្សមាស លោកស្រី កែវ ចាន់និមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។
តាមការ បញ្ចាក់ ឈ្មោះ កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួន គាត់ ប្តី និងកូនស្រីរបស់គាត់អាយុ ១០ឆ្នាំ ដែលបានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមាន កូវីដ១៩ ទាំង៣នាក់។
អ្នកស្រី កែវ ច័ន្ទនិមល បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំ ថតស្ពត ឈ្មោះទីតូ ព្រោះកាល អំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បាន ទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពី ការពារកូវីដ១៩ ហើយម្សិលមិញ ទើបគាត់ទទួល ដំណឹងថា អ្នកដឹកនាំ ថតស្ពត ឈ្មោះទីតូ មានវិជ្ជមាន កូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ ជួបជុំ.ផឹ.ក.ជាមួយប៉ូលីស ចរាចរណ៍)។
រហូតមកដ ល់ពេលនេះកំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមាន ជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មាន អាការៈក្តៅខ្លួន និងកំពុងស្ថិត ក្នុងការតាមដាន, សុគន្ធ និសា មានអាការៈ ផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារា ផ្សេងៗទៀតកំពុងទៅធ្វើ តេស្តរកកូវីដ១៩។
ដោយឡែកអ្នកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបាន ដាក់ឱ្យសម្រាកព្យាបា នៅអតីតអាំងទែរកុង ទីណង់តាល់ (The Great Duke) និងត្រូវបាន អនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូន។
សេចក្តីរាយការណ៍ខាងលើនេះ បានធ្វើឡើង ខណៈដែលសម្តេច តេជោ ហ៊ុន សែន បានប្រកាសនៅយប់ ថ្ងៃទី៨ ខែមីនានេះថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លង រាលដាលធ្ងន់ធ្ងរ ចូលដល់ ប៉ូលិស មន្ត្រីរាជការ និងសិល្បករ ច្រើននាក់។
សម្តេចបានប្រកាស ឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួច បំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោច បុគ្គលិក ៩០% ធ្វើការពីផ្ទះ។ ក្រុមហ៊ុន ឯកជន ក៏ដូចគ្នា ត្រូវរៀបចំកាត់ បន្ថយបុគ្គលិក ដែលធ្វើការ ដោយផ្ទាល់ ឬក៏រៀបវេនធ្វើការ ឆ្លាស់វេនគ្នា ដើម្បីកាត់បន្ថយការ កកស្ទះមនុស្ស នៅកន្លែង ធ្វើការផង និងនៅតា មផ្លូវធ្វើដំណើរផង។
គួបញ្ជាក់ថា ក្នុងសារសំឡេង ពិសេសដែលចេញផ្សាយ ទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់យប់នេះ មានករណីឆ្លងថ្មីរហូតដល់ ៤៩នាក់ទៀត នៅក្នុង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងផ្នែកខ្លះ នៃខេត្តដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោម អ្នកឆ្លងនេះ មានក្នុងជួរមន្ត្រី នគរបាល មន្ត្រីរាជការ និង សិល្បៈករ សិល្បៈការិនីផងដែរ៕