កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ កំពូលតារាច្រៀង សុគន្ធ នីសា បានបង្ហោះសារ បញ្ជាក់ពីស្ថានភាពរបស់អ្នកនាង ដោយកំពុងតែបន្តតាមដានសុខភាពរបស់ខ្លួន ។តែយ៉ាងណាមិញ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នេះ
តារាស្រីរូបនេះបានបង្ហោះសារ ធ្វើឲ្យមហាជនមានការ ព្រួយ បារម្ភយ៉ាង ខ្លាំង ក៏ព្រោះតែនាងទទួលបានលទ្ធផលឆ្លងកូវីដ-១៩ ដែលនាងបាន បង្ហោះថា «នាងខ្ញុំ សុគន្ធ និសា (sokunnisa ) បានធ្វេីតេសកូវីដ-១៩ ឥលូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា ខ្ញុំបាន positive ហេីយ
គឺមានមេរោគនេះហេីយ អ៊ីចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដេីម្បីសុវត្តិភាពខ្លួនឯង និង ក្រុមគ្រួសារ សូមជូនពរឱ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប អធ្យាស្រ័យផងណា បងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ ៧ នាក់
ដែលបានធ្វេីតេស ដោយក្រុមលោក គ្រូអ្នក គ្រូពេទ្យជំនាញ គឺមានកេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន ១៤ ថ្ងៃដែរ ហេីយខាង ផ្ទះម្តាយខ្ញុំ គឺអត់ពាក់ព័ន្ធឡេីយ» ។
ក្នុងនោះដែរ ក្រោយទទួលបានដំណឹងនេះ មហាជនហាក់កាន់តែកង្វល់ចិត្តដល់តារាស្រីរូបនេះ ក៏ដូចជាជូនពរនាងឲ្យឆាប់ជា និង ជម្នះជំងឺមួយនេះ ៕