ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងអនុវត្តតាមផែនការ របស់ រដ្ឋបាលខេត្ត កំពង់ឆ្នាំង ស្តីពីការផ្អាក ជាបណ្តោះអាសន្ននូវកម្មវិធី អាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ អូ
សមត្ថកិច្ចក្រុង កំពង់ឆ្នាំង បានចុះទៅ ផ្អាក ពិធីរៀបអាពាហ៍ ពិពាហ៍មួយ កន្លែង នៅក្នុងភូមិ ចុងកោះ សង្កាត់.ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពី.រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគរបាល ក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកយិន សាវ៉េន អភិបាលក្រុង កំពង់ឆ្នាំង លោកក៏បានដឹក នាំក.ម្លាំង.ចុះ.ផ្អា.ក.សកម្មភាព.រៀបអាពាហ៍.ពិពាហ៍មួយ.កន្លែង ឋិតនៅភូមិឃុំខាងលើ។ បន្ទាប់ពីចុះ ទៅពន្យល់ណែ.នាំដល់ម្ចាស់.កម្មវិធីរួចមក ពួកគាត់ក៏បានសហការ.នឹង.រើរុះ.រោង ដើម្បីផ្អាកកម្មវិធីភ្លាមៗផងដែរ។
ដោយឡែក លោកយិន សាវ៉េន បានផ្តាំផ្ញើណែនាំ ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ភូមិ សង្កាត់ និងស្ថាប័ន មានសមត្ថកិច្ចឱ្យផ្អាកជា បណ្តោះអាសន្ននូវកម្មវិធី អាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំ ផ្សេងៗដែលមាន មនុស្ស ចូលរួមច្រើនចាប់ ពីពេលនេះតទៅ រហូតដល់ មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំ ដល់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន ឱ្យប.ង្កើន.ការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្ត.តាមការ.ណែនាំ របស់រាជរដ្ឋាភិបាល និងការ.ណែនាំរបស់ក្រសួង.សុខាភិបាល.ដោយត្រូវអនុវត្តឱ្យ បានខ្ជាប់.ខ្ជួនវិធានកា.រ៣ការពារ៣ នឹងបីកុំឱ្យបានជាដាច់ខាត៕