មន្ទីរសុខាភិបាល ខេត្តរតនគិរី ចេញសេចក្ដីបំភ្លឺព័ត៌មាន ថា យោងតាម ការចុះផ្សាយរបស់អ្នក សារព័ត៌មាន និងបណ្តាញសង្គម នានាដែលបាន ចុះផ្សាយនា ពេលកន្លងមកពាក់ព័ន្ធករណីរថយន្តគិលាន សង្គ្រោះរបស់ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានដឹកជញ្ជូន ស.ព.ស្ត្រីម្នាក់ឈ្មោះ គឹម ម៉ក់ អាយុ៣១ ឆ្នាំ នៅភូមិផាក់ ណាម ឃុំកោះពាក្យ ស្រុក វើនសៃ ខេត្តរតនគិរី មិនបានដល់ លំនៅដ្ឋាននៃស.ព។
ពាក់ព័ន្ធការចុះផ្សាយ ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តរតនគិរី សូមធ្វើការ បំភ្លឺ ព័ត៌មានជូន សារធារណជន អ្នកសារព័ត៌មាន និងបណ្តាញ សង្គមនានា ឲ្យបានជ្រាបថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១
មន្ទីរពេទ្យបង្អែកខេត្ត បានអនុញ្ញាតឲ្យរថយន្តគិលាន ស.ង្គ្រោះ ម៉ាកឡង់គ្រីស័រ ស្លាកលេខរដ្ឋ ១២-២-០១២៩ បើកបរ ដោយឈ្មោះ អ៊ិ ន ប៊ុនឡេង បានដឹក ជញ្ជូនស.ពស្ត្រីម្នាក់ឈ្មោះ គឹម ម៉ក់ អាយុ ៣១ឆ្នាំ ទៅលំនៅដ្ឋាន នៃស.ព
ដែលស្ថិតនៅភូមិផាក់ ណាម ឃុំកោះ ពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។ លុះដល់ ចំណុចត្រង់ស្ពានអូរលីង ស្ថិតនៅក្បែរភូមិឈួន ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី អ្នកបើកបររថយន្ត ឈ្មោះ អ៊ិន ប៊ុនឡេង បានសម្រេចចិត្តដាក់ ស.ពស្ត្រីឈ្មោះ គឹម ម៉ក់ អាយុ ៣១ ឆ្នាំ ចុះដោយ.ឯកឯង។ ហើយស.ព.របស់ស្ត្រីនោះ ត្រូវបាន.ក្រុមគ្រួសារ.ដឹកជញ្ជូនបន្តដោយម៉ូតូ.ទៅលំនៅដ្ឋានរបស់ខ្លួន។
មន្ទីរសុខាភិបាល.ខេត្តរតនគិរី បញ្ជាក់ថា «ក្នុងករណីនេះ វាជាទង្វើផ្ទាល់.របស់.សាមីខ្លួនអ្នកបើកបរដែលបាន.ប្រព្រឹត្តខុសឆ្គង.ទៅនឹងវិជ្ជាជីវៈសុ.ខាភិបាល និងមិនបាន.អនុវត្តតាមការណែនាំ.របស់អង្គភាព។ មន្ទីរសុខាភិបាល នៃរដ្ឋបាល.ខេត្តរតនគិរី ពិតជាមានការសោកស្តាយ ចំពោះហេតុការណ៍.ដែលបាន.កើតឡើង»។
ជាមួយនេះ មន្ទីរសុខាភិ.បាលខេត្ត អះអាងថា «មន្ទីរ បាននិងកំពុង.រៀបចំដាក់.ទ.ណ្ឌកម្មវិន័យ.តាមនីតិវិធី.រដ្ឋបាល ស្របតាម.កម្រិតទម្ង.ន់កំ.ហុសឆ្គ.ង.ដល់អ្នកបើកបររូបនោះ»៕