ផ្ទៃដីព្រៃឈើ ចំនួន ២៦៦,៣១ហិកតា ស្ថិតក្នុង ឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាល សាលាខេត្តកំពង់ស្ពឺដកហូត យកមកស្ថិតក្រោម ការគ្រប់គ្រងជាសម្បត្តុសាធារណៈ របស់រដ្ឋវិញហើយ ។
នេះបើយោងតាម លោក វី សំណាង អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺដែលបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុកផេកផ្លូវការបស់លោក ។
យ៉ាងណា លោកអភិបាលខេត្ត ដែលកំពុងមានស្នាដៃលេច ធ្លោក្នុងការដឹកនាំ ខេត្តកំពង់ស្ពឺប៉ុន្មានឆ្នាំកន្លង មកនេះ មិនបានបញ្ជាក់ថា តើផ្ទៃដីព្រៃឈើក្នុង ភូមសាស្រ្តឃុំទាំងពីរខាងលើ មានជាប់ ដីឯកជន ឬរបស់ពលរដ្ឋ ប៉ុន្មានហិកតា ឬក៍យ៉ាងណា នោះទេ ខណៈបច្ចុប្បន្នដី នៅក្នុងខេត្តកំពង់ស្ពឺ កំពុងមានហាង ឆេង ហើយគេសង្កេត ឃើញពលរដ្ឋជាច្រើន ទៅទិញដីក្នុងតំបន់នោះ ដោយការទិញខ្លះ អាចថាអ្នកទិញមិនបានស៊ើបឲ្យបានច្បាស់អំពី ព័ត៏មានដីនោះ ។
លោក វី សំណាង មិនអាចរកការ សុំអត្ថាធិប្បាយបញ្ជាក់លម្អិតបានទេ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៧ មីនា ២០២១នេះ ។ ដូច្នេះ អ្នកមានដី ឬ ទើបទិញដី នៅក្នុងឃុំតាសាល និងឃុំត្រពាំងជោ គួរតែទៅ ពិនិត្យនិងសួរនៃ អាជ្ញាធរឲ្យបាន ច្បាស់លាស់ ជៀសវាងការបាត់បង់ ផលប្រយោជន៍ផ្នែកណាមួយ៕