កុមារី អាយុ១៤ឆ្នាំ និង កុមារី អាយុ ៧ឆ្នាំ ស្នាក់នៅបុរីវិមាន ភ្នំពេញ ផ្ទះលេខ ៣៦V ផ្លូវ៣៨០ សង្កាត់ច្រាំង ចំរេះទី១ ខណ្ឌប្ញស្សីកែវ បានឆ្លង ជំងឺ កូវីដ-១៩ ពីម្តាយ ។ នេះបើតាមការ បញ្ជាក់ពី លោក ជា ពិសី អភិបាល ខណ្ឌឫស្សីកែវ តាមបណ្តាញ សង្គម Facebook នៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ ។
លោក ជា ពិសី បន្តថា ក្នុងនោះ មាន អ្នកពាក់ព័ន្ធចំនួនម្នាក់ កំពុង បន្ត អោយធ្វើចត្តាឡីស័ក ក្នុងទីតាំងខាង លើនេះ ដដែល ។
ដោយឡែក បុរស អាយុ៣២ឆ្នាំ ស្នាក់នៅបុរី ឡាង ម៉ារ៉ាឌី ផ្ទះលេខ18B សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ក៏រកឃើញ ឆ្លងជំងឺ កូវីដ-១៩ ផងដែរ ។ ក្នុងនោះមាន អ្នកពាក់ព័ន្ធចំនួន៤នាក់ ស្រី ២នាក់ ត្រូវបានអោយ ធ្វើចត្តាឡីស័ក នៅក្នុងទីតាំងនេះ និង ត្រៀមយកសំណាក រកមេរោគបន្ត។
ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុង បិទទីតាំងទាំង ពីរខាងលើនេះ ជាបណ្ដោះអាសន្ន ដោយបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៣នាក់ ត្រូវបានបញ្ជូន ទៅព្យាបាល នៅ អតីតសណ្ឋាគារអ៊ីនធើខន ទីណង់តាល់ (The Great Duke) ៕