លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកំណត់ក្នុងប្រកាសថ្មី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ថា ពេលស្ថិតនៅទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី២នាក់ឡើយទៅ ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់។
ប្រកាសរបស់រដ្ឋមន្រ្តីក្រសួង សុខាភិបាល បញ្ជាក់ថា បើបុគ្គលណា មិនពាក់មាស់ ក្នុងទីសាធារណៈ ឬក្នុងកន្លែង ដែលមានមនុស្ស ចាប់ពី ២នាក់ឡើងទៅ បុគ្គលនោះ នឹងត្រូវទទួល ទណ្ឌកម្ម តាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩។
បើតាមអនុក្រឹត្យលេខ ៣៧ អនក្រ.កប បុគ្គល មិនពាក់ ម៉ាស់ នៅទីកន្លែង ដែល មានមនុស្សចាប់ពី ២នាក់ឡើងទៅ ដូចការកំណត់ របស់ក្រសួងសុខាភិបាល នឹង ត្រូវទទួលការព្រ.មាន.សិន សម្រាប់កំ.ហុស លើកទី១ ហើយបើនៅតែបំ.ពាន់.លើកទី២ នឹងប្រឈ.មការពិន័យ.ប្រាក់ពី.២សែនរៀល ទៅ.១លានរៀល។
មានប្រភេទ.បុគ្គលមួយចំនួន ដែលត្រូវលើក.លែង ដូចជា កុមារអាយុ.ក្រោម៦ឆ្នាំ ដែលមិនមានជំងឺ.កូវីដ-១៩, បុគ្គល ដែលមិន.អាច.ពាក់ម៉ាស់ ដោយមូលហេតុ.សុខភាព ដោយមានការបញ្ជាក់.ពីគ្រូពេទ្យ, បុគ្គល ដែលរស់នៅក្នុងលំនៅឋាន.ឯកជន.ជាមួយ ក្នុងអំឡុងនៃ.ការជួបជុំគ្នាក្នុង.លំនៅឋាន.នោះ, កីឡាករ-កីឡាការិនី ដែលកំពុង.ហា.ត់សម ឬកំពុងប្រកួត.កីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ។
បន្ថែមពីនេះ មានកាលៈទេសៈខ្លះ ក៏ត្រូវលើកលែងដែរ រួមមាន ពេលធ្វើដំណើរ.តាមមធ្យោបាយធ្វើដំណើរ.ឯកជន.តែម្នាក់ឯង ឬជាមួយ.បុគ្គលដែល.រស់នៅក្នុង.លំនៅឋានជាមួយគ្នា,
ក្នុងកាលៈទេសៈ ដែលតម្រូវឲ្យដោះ.ម៉ាស់ជាចាំបាច់ ដើម្បីបង្ហាញ.អត្តសញ្ញាណ.បុគ្គល ឬដើម្បីទទួល.សេវាសុខាភិបាល ឬសេវាចាំ.បាច់ផ្សេងទៀត, ពេលបរិភោគ.អាហារ ពេលពិសាទឹក និង ពេលថត.រូប សម្រាប់.ប្រើប្រាស់
ដើម្បីសម្គាល់អត្តសញ្ញាណក្នុង.ឯកសារផ្លូវការ។ ផ្អែកតាមប្រកាស.របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រភេទ.បុគ្គលខាងលើ ឬបុគ្គល.ដែលស្ថិតក្នុង.កាលៈទេសៈ.ទាំង.នោះ នឹងមិនត្រូវរងការ.ពិន័យ.ប្រាក់.ឡើយ ៕