បើតាមមន្រ្តីសុខាភិបាល និងអាជ្ញាធរ ខេត្តត្បូងឃ្មុំ បានប្រាប់បណ្តាញសា រព័ត៌មាននៅល្ងាចថ្ងៃនេះថា មន្រ្តីនគរបាល ខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ ត្រូវបា នរកឃើញវិជ្ជមានកូវីដ-១៩ ដែលបានឆ្លងពី លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរង ការិយាល័យប្រឆាំងប ទ ល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា, មន្រ្តីនគរបាលដែល រកឃើញវិជ្ជមានកូវីដ-១៩ នៅល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ គឺលោក វរសេនីយ៍ឯក វ៉ាន់ ណាក្រូ មានតួនាទីជា ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត។
សូមជម្រាបជូនថា, ពាក់ព័ន្ធនឹងលោក វរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ មានកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ កាល ពីម្សិលមិញ បានចេញសេចក្តីប្រកាស ព័ត៌មាន ស្តីពីការផ្អាក ជាបណ្តោះអាសន្ននូវការ ចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋ រស់នៅក្នុងបណ្តា ទីតាំងមួយចំនួន ស្ថិតនៅ សង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ។
រដ្ឋបាល ខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូន សាធារណជន ឱ្យបានជ្រាបថា ក្នុងករណី ព្រឹត្តិការណ៍ការឆ្លងរីករាល ដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តត្បូងឃ្មុំ បាន រកឃើញូ វិជ្ជមានជំងឺកូវីដ-១៩ ជាបុគ្គលទី១ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ទៅលើ លោក ឡេង ពៅ អាយុ ៤២ឆ្នាំ មានអាសយ ដ្ឋានស្នាក់នៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានមុខ របរជាមន្ត្រី នគរបាល ជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ។
មុនពេលផ្ទុក មេរោគកូវីដ-១៩ បុគ្គលនេះ បានធ្វើដំណើរ និងទំនាក់ទំនង នូវទីតាំងមួយចំនួនដូចខាងក្រោម៖១-ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេនប្រចាំការ នៅស្នងការដ្ឋាននគរបាល ខេត្ត។
២-ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចូលរួមបុណ្យខួប១ឆ្នាំម្តាយ នៅវត្តស្ថិតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុក កញ្ចៀច ខេត្តព្រៃវែង។៣-ថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២១ សម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលមេឌីកា ២៤ម៉ោង ស្ថិតនៅភូមិមេមត់ ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៤-ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ធ្វើដំណើរមកពិនិត្យ និងថតសួត នៅគ្លីនិកពេទ្យនិម្មិត ក្រុងសួង ស្ថិតនៅ ភូមិសួង លិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។៥-ស្នាក់ការនគរបាល សេដ្ឋកិច្ច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បាន សម្រេច បិទការចរាចរណ៍ ចេញ-ចូល ចំនួន៤ទីតាំងគឺ១/ មន្ទីរសម្រាកព្យាបាលមេឌីកា ២៤ម៉ោង ស្ថិតនៅភូមិ មេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ២/ គ្លីនិកពេទ្យនិម្មិត ក្រុងសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង៣/ ស្នាក់ការ នគរបាល សេដ្ឋកិច្ច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់
៤/ ផ្ទះអ្នកជំងឺរស់នៅ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីវេលា ម៉ោង ១៦:០០នាទី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ជាមួយគ្នា នេះដែរ ចំពោះបងប្អូនដែលបានជួបប្រាស្រ័យទាក់ទង ប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុគ្គល ខាងលើ សូមទំនាក់ទំនងយកសំណាក នៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧ / ០១២ ៩៦៨ ៤៣២/ ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨។ ក្នុងករណីស្ថានភាព រីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងគ្រប់គ្រងបាន រដ្ឋបាលខេត្ត នឹងជូនដំណឹងបើកឲ្យដំណើរការធ្វើចរាចរណ៍ចេញ-ចូលវិញនៅពេលក្រោយ។
រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់នៅក្នុង សង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ នឹងអនុវត្តនូវ វិធានការ របស់រាជរដ្ឋាភិបាល រួមនឹង តាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេសត្រូវតែ អនុវត្តនូវវិធានការ*៣ការពារ ៣កុំ”៕