រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅ ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញ ចុះពិនិត្យឈាបនដ្ឋាន ដើម្បីត្រៀម បម្រុង សម្រាប់បូជា.ស.ព.អ្នក.ស្លា.ប់.ដោយសារ.ជំងឺ.កូវីដ-១៩ ដែលមាន.ទីតាំង.ក្នុងបរិវេណ.វត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនា.គវ័ន ស្ថិតនៅ.ភូមិថ្មធំ ឃុំរាម ស្រុក.ព្រៃនប់ ខេត្តព្រះ.សីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល.ខេត្តព្រះសីហនុ បានមាន.ប្រសាសន៍ថា ក្រោយពីទទួលបាន.បទបញ្ជារបស់.សម្ដេចអគ្គមហាសេនា.បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍.ណែនាំ.
របស់ក្រសួងសុខាភិបាល.រួចមក រដ្ឋបាល.ខេត្ត បានស.ម្រេច.ជ្រើសរើស.ទីតាំងខាងលើ សម្រាប់ត្រៀម.បម្រុង.រៀបចំធ្វើជាកន្លែងបូជា.ស.ពអ្នកស្លា.ប់.ដោយសារ.ជំងឺកូវីដ-១៩ ក្នុងករណីមាន.គ្រោះ.អកុសល.កើតឡើងដោយ.ប្រការណាមួយ។
សូមជម្រាបជូនថា.ទីតាំងខាងលើនេះ គឺស្ថិតនៅដាច់.ឆ្ងាយពីភូមិឋាន.របស់ប្រជាពលរដ្ឋរស់នៅ និងមានព្រៃ.ឈើហ៊ុព័ទ្ធជុំវិញ ដែលអាច.រក្សាបានសុវត្ថិភាព និងប.ញ្ចៀសនូវប៉ះពាល់ផ្សេងៗ៕