យោធិន មួយរូប ឈ្មោះ សំ វិជ្ជា ជាជំនួយការ ការិយាល័យបុគ្គលិក នៃអគ្គលេខា ធិការដ្ឋាន ក្រសួង ការពារជាតិ ត្រូវបានប្រកាស ថា «វិជ្ជមាន កូវីដ-១៩» ខណៈធ្លាប់ បាន មក ចាក់វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នៅគិលានដ្ឋាន មូលដ្ឋាន សមុទ្រ ខេត្តព្រះសីហនុ ។
យោងតាម លិខិត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ បង្ហាញថា យោធិន រូបនេះ បានមក ចាក់វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ ចំនួន ២លើក នៅគិលាន ដ្ឋាន មូលដ្ឋានសមុទ្រ ដោយ លើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ និង លើក ទី២ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។
បច្ចុប្បន្ន យោធិន រូបនេះ កំពុង សម្រាកព្យាបាលនៅ សណ្ឋាគារមួយ កន្លែង ឈ្មោះ សាកាណា ស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។អូ
ចំពោះករណី ខាងលើនេះ មូលដ្ឋានសមុទ្រ បាន ត្រួតពិនិត្យនិ ងស្រាវជ្រាវ រកអ្នកប៉ះពាល់ចំនួន៥នាក់ ដែលបច្ចុប្បន្ន អ្នកទាំង៥ ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីយក សំណាកធ្វើតេស្ត រកមេរោគ កូវីដ-១៩ ៕