រដ្ឋបាលស្រុកបាធាយ បានឲ្យដឹងថា គ្រូពេទ្យពីររូប បម្រើការងារ នៅបន្ទប់ពិគ្រោះព្យាបាល ជំងឺ «សាន ភីរ៉ូ» ស្ថិតនៅសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ត្រូវបានអះអាងថា កើត ជំងឺកូវីដ១៩។
អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវ នាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ បានទៅ ឬធ្លាប់មាន ការពាក់ព័ន្ធជាមួយ អ្នកធ្វើការនៅបន្ទប់ ពិ.គ្រោះព្យាបាល “សាន ភីរ៉ូ” ឫស្សីកែវ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខផ្សារឆេកូ (ផ្សារ គីឡូម៉ែត្រលេខ ៦)
ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ តទៅ។ សូមដាក់ ខ្លួនឲ្យនៅដាច់ ដោយឡែក ឬប្រសិនបើមាន អាការៈមិនស្រួលខ្លួន ឬស.ង្ស័.យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរក.មេរោគ កូវីដ១៩ (COVID-19)។
អាជ្ញាធរបាន អំពាវនាវ.ដល់ប្រជាពលរដ្ឋ ដែលមានបានចេញ ចូលរក សេវាព្យាបាល ជំងឺនៅបន្ទប់ពិ.គ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ដែលមានលេចចេញ.រោគ.សញ្ញាគ្រុន.ក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំ.បោរ ហត់ ឬពិបាកដកដ.ង្ហើម អាចទៅតេស្តសុខភាព.រកមេរោគនៅវិទ្យាល័យ បាក់ទូក,
វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាព ចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាម បណ្តាខេត្តនានា។ ដោយឡែកអ្នក ដែលបាន ចេញចូល ទីតាំងខាងលើ ឬប៉ះពាល់ ជាមួយគ្រូពេទ្យ នៅទីនេះ តែមិនទាន់ចេញ រោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
រដ្ឋបាលស្រុក បាធាយ មានកិត្តិយសសូមជម្រាប ជូនបងប្អូនប្រជា ពលរដ្ឋនៅស្រុកបាធាយ ពិសេសប្រជា ពលរដ្ឋរស់នៅភូមិសង្ខេប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ ចាម ពាក់ព័ន្ធនឹងការរកឃើញ ករណ៍វិជ្ជមានលើក្រុមគ្រូ ពេទ្យឈ្មោះ ដូចខាងក្រោម៖
១.ឈ្មោះ ថាន់ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារ នៅបន្ទប់ពិ.គ្រោះជំងឺ សាន ភីរ៉ូ នៅរាជធានី ភ្នំពេញ។ ២.ឈ្មោះ សេង ស្រស់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅ បន្ទប់ពិគ្រោះ.ជំងឺសាន ភីរ៉ូ នៅរាជធានីភ្នំពេញ។
អ្នកពាក់ព័ន្ធអ្នកទាំងពីរនេះផ្ទាល់ ៖១.នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផាត កញ្ញា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ សង្កែប ឃុំសំបូរ ស្រុកបាធាយ បានទៅព្យាបាលជំងឺនៅបន្ទប់ពិ គ្រោះជំងឺ សាន ភីរុ នៅរាជធានីភ្នំពេញ។
២.នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ជួប សារ៉ែន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិ សង្កែប ឃុំសំបូរ ស្រុកបាធាយ ជាម្តាយដែល បានទៅកំដរជាមួយ នៅពេលទៅព្យាបាលជំងឺ នៅបន្ទប់ពិគ្រោះជំងឺ សាន ភីរ៉ូ នៅ រាជធានីភ្នំពេញ។ បន្ទាប់ មកអ្នក ទាំងពីរ ក៏បានត្រឡប់ មកផ្ទះនៅភូមិ សង្ខេប ឃុំសំបូរ ស្រុក បាធាយ នៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១។
បន្ទាប់ពីបាន រកឃើញអ្នកពាក់ព័ន្ធផ្ទាល់ទាំង ២នាក់ ខាងលើ រដ្ឋបាលស្រុកបាធាយ បានចាត់ឲ្យមន្ត្រីសុខាភិបាលនាំយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបន្ត តាមដាន និងយក សំណាក ទៅពិនិត្យ។
រដ្ឋបាលស្រុកបាធាយ សូម អំពាវនាវ ដល់អ្នកដែលបានពាក់ព័ន្ធនឹង អ្នកទាំងពីរខាងលើ តាមពេលវេលា និងទីកន្លែង ដែលបានបញ្ជាក់ជូនខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកបាធាយ និង ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់។
ជាមួយគ្នានេះ សូមអំពាវនាវដល់ បងប្អូនដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើ ចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។
អាស្រ័យដូច បានជម្រាបជូនខាងលើ សូមបងប្អូន ប្រជាពលរដ្ឋ ត្រូវចូលរួម ជាមួយរដ្ឋបាលស្រុកបាធាយ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិ ធានការការពារ ដោយឡែក បងប្អូនដែលមានហា.និ.ភ័.យ.ខ្ពស់ពាក់ព័ន្ធនឹង នារីខាងលើ ត្រូវតែ អនុវត្តយ៉ាងម៉ឺង តាមការណែនាំរបស់ មន្ត្រីសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីការពារ ក្រុម គ្រួសារ និងសហគមន៍ឲ្យ ជៀសផុត ពីជំងឺកូវីដ-១៩នេះ៕