ក្រសួងសុខាភិបាល ប្រកាសរកឃើញ មានអ្នកឆ្លង ជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៦នាក់ បន្ថែមទៀត និង អ្នកជាសះស្បើយ ចំនួន ១៨នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
នេះបើយោង តាមសេចក្តីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លងកើនឡើងសរុប ចំនួន ១៤៤៤នាក់ហើយ៕