កម្លាំងគណៈបញ្ជាការ ឯកភាពស្រុកព្រៃនប់ បាន ហ៊ុំព័ទ្ធ ផ្ទះជួលមួយ កន្លែងស្ថិតក្នុងភូមិវាលមាល ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ ក្រោយឈ្មោះ លិន វណ្ណៈ ភេទប្រុស អាយុ២៥ មុខរបរ អនាម័យ កាសុីណូមីងគ័ង ក្នុងក្រុងព្រះសីហនុ បានរត់ចេញ ពីការធ្វើចត្តឡីស័ក នៅកាស៊ីណូម៉ីងគ័ង កាលពីវេលា ម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
សមត្ថកិច្ចប្រាប់ថា បុរសរូបនេះ មានជំងឺកូវីដ១៩ និងព្យាបាល ជាសះស្បើយ ហើយ បានអនុញ្ញាតឲ្យ ចេញពីមន្ទីរពេទ្យខេត្ត ហើយត្រូវបាន ដាក់ឲ្យធ្វើចត្តាឡីស័ក បន្តតាមបច្ចេកទេស ប៉ុន្តែបុរសរូបនេះបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក
ពុំព្រមអុវត្តតាម គោលការរបស់ក្រសួងសុខាភិបាលឡើយ ។ បើតាម សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកជំងឺនេះ បានលាប់ ជំងឺឡើងវិញ ហើយបច្ចុប្បន្ន ត្រូវបានគ្រូពេទ្យនាំយកត្រឡប់ទៅ ព្យាបាលវិញហើយ ៕