យោងតាមទំពរហ្វេសប៊ុក របស់ លោក វិមាន តារា អធិការនគរបាល ខណ្ឌមាន ជ័យ បានអោយដឹងថា៖ ពិនិត្យសំណាក លើកទី២ បានឃើញ លទ្ធផល វិជ្ជមាន ០៣នាក់ នៅទី តាំងចាស់។នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យ មន្ទីពេទ្យបង្អែក សែនសុខ បានចុះមកយក អ្នក វិជ្ជមាន កូវីត១៩
នៅចំណុចមជ្ឈមណ្ឌល ថែទាំរថយន្ត JK ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ ធំ៣ សង្កាត់ស្ទឹងមានជ័យ ទី៣ ចំនួន ០៣នាក់ (ជនជាតិខ្មែរ)៖១-ភេទ ស្រី អាយុ ៣២ឆ្នាំ២-ភេទ ស្រី អាយុ ១៨ឆ្នាំ៣-ភេទ ប្រុស អាយុ ០៨ឆ្នាំ(ទីតាំងចាស់យកសំណាកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ) ។
(រកឃើញ ទីតាំងថ្មី) នៅចំណុច ផ្ទះលេខ២៦៤ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹង មានជ័យ ទី៣ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបន្ត យកអ្នកជំងឺចំនួន ០១នាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ។
បច្ចុប្បន្ន : អ្នកជំងឺខាង លើត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យស្ត្រី នគរទេព ដែលស្ថិត នៅខណ្ឌដង្កោ។ទីតាំងបាន ហ៊ុំព័ទ្ធជា បណ្ដោះ អាសន្ន ៕