យោងតាមគណនីហ្វេសប៊ុកផេក វត្តប្រាសាទបឹង សសរវៀច ដែលបាន បង្ហោះវីដេ អូឃ្លីប កាលពីថ្ងៃទី30មីនានេះ ភ្ជាប់ជាមួយសំណេរថា « មើលចរិក របស់មន្រ្តីបរិស្ថាន គាត់ មិនចេះគោរព ព្រះសង្ឃសោះមិន ថ្វាយ បង្គំហើយថែម ទាំងអង្គុយ ដោយប្រើឥរិយាបទមិនសមរម្យទៀត
មិនដឹងថាជាប់ ជាមន្រ្តីតាម វិធីណា បើសូម្បីតែ ព្រះសង្ឃក៏មិន ចេះគោរពផង។ ព្រះ សង្ឃមិនដែលធ្វើអ្វីដែលប៉ះពាល់ ដល់មន្រ្តីទេ មានតែចូលរួម ការពារព្រៃឈើ និង មើលថែយ៉ាងយក ចិត្តទុក្ខដាក់ បែរជាពួកគាត់ លើកដៃដក ហូតឈើ ទៅរួចគ្រាន់ តែឈើប៉ុន្មាន ដុំសោះ ។
សូមបងប្អូន ជួយស៊ែរផង ដើម្បីអោយថ្នាក់លើ បានមើលឃើញពីភាព ពើងទ្រូងចំពោះ មន្រ្តីថ្នាក់ក្រោមមួយចំនួន»។ ក្រោយពីម្ចាស់ហ្វេសប៊ុកខាងលើ បង្ហោះវីដេអូឃ្លីប មិនសមទំនង របស់មន្ត្រីក្រសួង បរិស្ថានខាង លើរួច មានមហាជន ចូលខមមិន រិះគន់យ៉ាងខ្លាំង។
ទំពរហ្វេសប៊ុកដដែលបានបញ្ជាក់ថែមទៀតថា សកម្មភាពមន្រ្តីបរិស្ថាន បួនប្រាំម៉ូតូបានជិះ មកដកហូត ឈើក្នុង វត្តដែលបងប្អូនបាន កាត់ ចំនួនបួនដុំ ដើម្បីយក មកកសាងវត្តកាលពីថ្ងៃទី២៨.០៣ .២០២១ តែមកដល់ថ្ងៃ២៩.០៣.២០២១ បន្រ្តីបរិស្ថានបានចុះមកដកហូតឈើទាំងអស់នោះទៅដាក់ស្នាក់ការបរិស្ថាន ក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សូមបងបងប្អូនជួយពិបារណាមើល វត្តកសាងឡើង ដើម្បីប្រជាជន បានធ្វើបុណ្យ ហើយវត្តក៏ជាវត្តរបស់រដ្ឋ ដែរ គ្រាន់តែបងប្អូនកាត់បួន ដើមមកធ្វើវត្តសោះ ពួកគា ត់នាំគ្នាស្រាវជ្រាវ ចាប់ចុះ
គេលួចអាដួល ពេញព្រៃហេតុអី មិនធ្វើការស្រាវជ្រាវដូច ដែលធ្វើដាក់ វត្តដែរទៅ? ព្រះសង្ឃខំគង់ នៅថែទាំដើមឈើ រាប់ពាន់ដើមពួកគាត់ មើលមិន ឃើញពី តម្លៃបែ ជាមករករឿងគ្រាន់តែ ឈើប្រជាជន កា.ប់ ១ ឬ ២ ដើមសោះនាំ គ្នាស្រាវជ្រាវ យកហូត។ សូមបងប្អូនជួយស៊ែរ អោយបានដឹ ងទាំងអស់ គ្នាផង។