រដ្ឋបាលរាជធានីភ្នំពេញ បានឆ្លើយតប នឹងមតិសាធារណជន មួយចំនួនថា ផ្សារដើមគគឺជាផ្សារផ្គត់ ផ្គង់បន្លែដ៏ធំមួយ នៅក្នុងរាជធានី ភ្នំពេញ ក្នុងការ បែងចែក បន្លែ ផ្លែឈើនៅក្នុង រាជធានីភ្នំពេញ និងបញ្ជូន ទៅបណ្ដា ខេត្តក្រុងមួយចំនួន ទៀតនៅក្នុងព្រះរាជាណាចក្រ កម្ពុជាផងដែរ ។
ចំពោះសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញឱ្យផ្អាកការ ចរាចររួមទាំង សកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញនា ពេលយប់ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល ២សប្តាហ៍នោះ សម្រាប់ទីផ្សារដើមគ មិនមានការ ប្រែប្រួលអ្វីនោះទេ
ពោលគឺនៅរក្សាការលក់ ដូរដូច ធម្មតា ដោយគណៈកម្មការផ្សារ បាននិងកំពុង បំពេញការងារយ៉ាង មមាញឹកក្នុងការបំពេញ ឯកសារ និងកាតសម្គាល់ខ្លួន ជូនទៅបងប្អូនកម្មករ អាជីវករ លក់ដូរ ទាំងនេះ ដើម្បីឲ្យពួកគាត់ មានសិទ្ធិអាច ធ្វើដំណើរចេញចូលរាជធានីភ្នំពេញ ដោយមិនមានការ ឃាឃាំងនិងពិន័យពី អាជ្ញាធរ មានសមត្ថកិច្ចឡើយ។
លោក គៀង ចក់ ប្រធានគណៈ កម្មការផ្សារដើមគ បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី០២ខែមេសានេះថា៖ ចំពោះផ្សារដើមគគឺ មិនមានការបិទ ការលក់ដូរ ឬបិទការផ្គត់ផ្គង់ បន្លែ ផ្លែឈើនោះទេ ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យ នៅពេលយប់ ខាងគណៈកម្មការផ្សារបាន និងកំពុងរៀបចំ ធ្វើកាត សម្គាល់ខ្លួនជូនពួក គាត់ហើយ ដើម្បីឲ្យពួកគាត់បានមក បំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមាន ការឃាត់ឃាំងពីអា ជ្ញាធរមាន សមត្ថកិច្ចនោះទេ។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការ ចរាចរ រួមទាំងសកម្មភាព អាជីវកម្ម ការប្រមូលផ្តុំនានានៅភូមិសាស្រ្តរាជធានី ភ្នំពេញនាពេលយប់ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍
ហើយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញ ជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យកងក.ម្លាំ.ង.ប្រដា.ប់.អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ ព័ន្ធទាំងអស់ ត្រូវដកហូតមធ្យោបាយ អ្នកដែលបន្ដធ្វើដំ ណើរដោយមិនចាំបាច់ បំ.ពា.ននឹងបំ.រា.ម.ដែលបានដាក់.ចេញចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។
សេចក្តី សម្រេចនេះ ធ្វើឡើងដើម្បីទប់ស្កាត់កា រឆ្លងរាលដាលជំងឺ កូវីដ-១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរ វេលាអនុវត្តរយៈពេល២សប្តាហ៍ គិត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕