ឯកឧត្តម ហេង រតនា ប្រធានអង្គការស៊ីម៉ាក់ មានប្រសាសន៍ថា ព្រែកជីក របស់ខែ្មរ មានអាយុ ចាស់ ជាង ព្រែកជីក ស៊ូអេ របស់ អេហ្ស៉ីប ប្រមាណ ជិត ៨០០ ទៅ ៩០០ឆ្នាំ និងគួរត្រូវ បានស្តារ ឡើងវិញ។
ឯកឧត្តម ហេង រតនា បន្តថា នៅអេហ្ស៉ីប មានប្រាសាទ ពីរ៉ាមីតកសាង តាំងពី ២០៥៥ឆ្នាំមុនគ.ស. ព្រែកជីកស៊ូអេ នេះ មានអាយុ ទើបតែ ជាង១៤០ឆ្នាំ ប៉ុណ្ណោះ មានន័យថា ប្រាសាទ មាន ចំណាស់ ជាងប្រាសាទខែ្មរ មួយចំនួនប្រមាណ២៥០០ទៅ៣០០០ឆ្នាំ តែបើនិយាយពី ព្រែកជីក វិញ ព្រែកជីក របស់ខែ្មរមាន អាយុ ចាស់ ជាងព្រែក ជីកស៊ូអេ របស់អេហ្ស៉ីបនេះ ប្រមាណ ជិត ៨០០-៩០០ឆ្នាំ។
ឯកឧត្តម ហេង រតនា រំលឹកថា ពិភពលោកនេះ ដែនដីគោក ជាប្រទេស កាត់ផ្តាច់ ពីគ្នាដោយ មហាសមុទ្រ និងតភ្ជាប់គ្នា ក៏ដោយសារ សមុទ្រដែរ។ ប៉ុន្មានថ្ងៃនេះ ព័ត៌មាន ជាតិ និងអន្តរ ជាតិផ្សព្វផ្សាយ ពីកប៉ាល់ ដឹក ទំនិញខ្នាត យក្ស ក្រុមហ៊ុនដឹក ជញ្ជូនរបស់ជនជាតិជប៉ុន ជាប់គាំង នៅព្រែកជីកស៊ូអេ នៃប្រទេសអេហ្ស៉ីប
ធ្វើឱ្យជាប់គាំងនាវាដឹកទំនិញ ប្រមាណជិត ៤០០គ្រឿង និងខាតបង់ គិត ជាថវិការាប់ កោន លានដុល្លារ។ នេះជាផ្លូវទឹក ធ្វើដំណើរ កាត់ខ្លី រវាងអឺរ៉ុប និងអាស៊ី ដោយច្រកនេះ ភ្ជាប់ពី មហាសមុទ្រឥណ្ឌា ទៅមហាសមុទ្រអាត្លង់ ទិច និងភ្ជាប់ ពីសមុទ្រក្រហម ទៅសមុទ្រមេឌីទេ រ៉ាណេ តាម រយះព្រែកជីក មាន ចំងាយប្រមាណ ១៩៤គីឡូម៉ែត្រ និងបានកសាង នៅឆ្នាំ១៨៥៩ នៃប្រទេសអេហ្ស៉ីប។
ឯកឧត្តម ហេង រតនា បញ្ជាក់ថា«ឃើញព្រឹតិ្តការណ៍ ព្រែកជីកនេះ ក៏នឹកស្រមៃ ចង់ឃើញព្រែកជីកខ្មែរ មាន អាយុប្រមាណ១០០០ឆ្នាំ ដែលអាចជា មធ្យោបាយ ដឹកជញ្ជូន តាមផ្លូវទឹកយ៉ាងសំខាន់ នៅសម័យភ្នំគូលែន គួរស្តារ ឡើងវិញ? (ជាធម្មតាទេ បើនិយាយ ពីផលប្រយោជន៍ សេដ្ឋកិច្ច ត្រូវតែ សិក្សាពីលទ្ធភាព តំលៃសេដ្ឋកិច្ច និងតំលៃ ខាង គណនេយ្យ។
ជាមួយនេះដែរ គ្មានបំណង ប្រៀបធៀបស្អីទេ ព្រោះទីតាំង និងផល ប្រយោជន៍មិនដូចគ្នាទេ និងប្រាកដ ណាស់បំរើផល ប្រយោជន៍ខុសគ្នា)។ បើមើលពីអាកាស នៅតែ ឃើញស្នាកស្នាមព្រែកជីក នោះឡើយ និងនៅតំបន់ ទន្លេសាប នៅតែជាព្រែកជីក បុរាណនៅឡើយ!។ ជាពិសេស សម័យភ្នំគូ លេននោះ តាមប្រវត្តិសាស្ត្របាន កត់ត្រាថា ជាសម័យ សន្តិភាពដ៍អស្ចារ្យណាស់ សំរាប់ ព្រះរាជាណា ចក្រនេះ!»៕