គម្រោងផែនការ អភិវឌ្ឍន៍ លើវិស័ យ បន្លែ ផ្លែឈើត្រូវបាន អនុម័តរួចរាល់ ដោយ រដ្ឋាភិបាលវៀតណាម ព្យាយាម ដើម្បីជំរុញការ នាំចេញ ឱ្យកើន ក្នុងរង្វង់ ទឹក ប្រាក់ពីចន្លោះ ៨ ទៅ ១០ពាន់ លានដុល្លារ ក្នុងឆ្នាំ២០៣០ខាងមុខ។
ការកែច្នៃបន្លែ ផ្លែឈើ របស់វៀតណាម គឺត្រូវបានគេរំពឺង ថាអាច កើនឡើង យ៉ាងហោច ណាស់ ៣០ភាគរយ នៃផែន ការ របស់រដ្ឋាភិបាល ហើយ បន្លែ ផ្លែឈើចំនួន ២លានតោន ក៏រំពឹងថា នឹងដឹកជញ្ចូន តាម កប៉ាល់ ទៅកាន់ បរទេស ក្នងបរិមាណ ទ្វេដង កាល ពីឆ្នាំ២០២០។
ផែនការនេះ គឺព្យាយាមធ្វើ យ៉ាងណា ទាក់ទាញដល់អ្នក វិនិយោគ ដើម្បីបង្កើតកន្លែង កែច្នៃបន្លែ និងផ្លែឈើខ្នាត មធ្យម និងខ្នាតធំ ចាប់ពី ៥០ ទៅ៦០តោន ជាមួយ បច្ចេក វិទ្យាកែច្នៃ ទំនើប ដែល អាច ប្រកួតប្រជែង ក្នុងទីផ្សារ អន្តរជាតិបាន។
ក្នុងនោះ រដ្ឋាភិបាលនឹង ផ្តល់ការ លើកទឹកចិត្តចំពោះ ការវិនិយោគ ប្រភេទ នេះ។រោងចក្រ កែច្នៃនិង ឃ្លាំង ដាក់ បន្លែនិង ផ្លែឈើ ដែលមានស្រាប់ នឹងត្រូវបានកែ លម្អ ហើយ កសិដ្ឋាន និង រោង ចក្រកែ ច្នៃនិង មធ្យោបាយ ចែក ចាយ និងត្រូវបានភ្ជាប់។
បើយោងទៅតាម ក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម បាន ឱ្យដឹងថា ការនាំចេញផ្លែឈើ និងបន្លែបាន ធ្លា.ក់ ចុះ ចំនួន ១៣ ភាគរយ កាល ពីឆ្នាំមុន មក នៅត្រឹម ៣,២៦ ពាន់លានដុល្លារ ដោយសារ ផលប៉ះពាល់ពីជំ ងឺកូវីដ១៩ ។ ក៏ប៉ុន្តែការ នាំ ចេញទៅកាន់ប្រទេសមួយ ចំនួន ដែលមាន ការរឹត បន្តឹងគុណភាព ខ្ពស់ដូចជា សហរដ្ឋអាមេរិក កូរ៉េខា ងត្បូង និង ជប៉ុន មានការ កើនឡើងពី ច ន្លោះ ៥ ទៅ ១១ភាគរយ៕