នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ នេះ ខេត្តកំពត បានរកឃើញ ករណីឆ្លង កូវីដ-១៩ លើស្ត្រីម្នាក់ នៅក្នុង ស្រុក កំពង់ត្រាច ។
ស្ត្រីខាងលើ នេះ បានធ្វើដំណើរតាមម៉ូតូមក ជាមួយប្ដីពី រាជធានីភ្នំពេញមក ខេត្តកំពត ដោយថ្ងៃនេះ បានតេស្ត រកឃើញឆ្លងកូវីដ-១៩ ខណៈស្វាមី របស់គាត់ តេស្តឃើញ អវិជ្ជមាន ។
អ្វីដែលគួរឲ្យកត់ សម្គាល់នោះគឺថា មុន រកឃើញឆ្លង វីរុសកូវីដ-១៩ ស្ត្រីរូបនេះធ្លាប់បានទៅកាន់កន្លែងជាច្រើន ដោយក្នុងនោះថែមទាំងបានហៅគ្រូក្នុងភូមិ មកស្រោចទឹកដល់ផ្ទះចំនួន ៣ ដងថែមទៀត ។
បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិកំពង់ត្រាច ៕អានព័ត៌មានលម្អិតខាងក្រោម៖