កាលពីពេលថ្មីៗនេះ ដោយសារតែការរាតត្បាត នៃជំងឺកូវីដ-១៩ យ៉ាង គំហុក ពេក ប្រទេសថៃ បានប្រកាសជា ផ្លូវការណ៍ថាបិទ ក្លឹបកម្សាន្ត ជិត ២០០ កន្លែង នៅទីក្រុងបាងកក រយៈពេល ១៤ ថ្ងៃ ដែលនេះជាករណីដ៏ធំមួយ ។
បើតាមការបញ្ជាក់ឱ្យដឹងលោក អភិបាលក្រុងបាងកក បានឱ្យដឹងកាល ពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ ថា គណៈកម្មាធិកា រប្រ.យុទ្ធប្រ.ឆាំ.ងជំងឺឆ្លងទីក្រុងបាងកក បានរៀបចំការ ប្រជុំបន្ទាន់បន្ទាប់ ពីមានការរីរាលដាល់ជំងឺកូវីដ-១៩ យ៉ាង គំហុក រយៈពេលត្រឹមតែមួយថ្ងៃនោះ ។
ក្នុងការប្រជុំនោះក៏បានធ្វើការ ឯកភាព និង ពិចារណា យ៉ាងលម្អិតផងដែរ ទើបឈានទៅដល់ការប្រកាស បិទខណ្ឌដែល ពាក់ព័ន្ធចំនួន ៣ គឺ Klong Toey (បិទកន្លែងកម្សាន្ត ៧៥ កន្លែង ) Wattana (៨១ កន្លែង), Bang Khae (៤០ កន្លែង) ដែលបិទនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ នេះ។
ជាមួយគ្នានេះដែរ លោកបានបន្ថែមទៀតថា ការដែលប្រកាស បិទខណ្ឌចំនួន ៣ នោះគឺដើម្បីការពារ និង បន្តស្វែងរកចំនួន មនុស្សដែលជាប់ ពាក់ព័ន្ធក្នុងព្រឹត្តិការន៍នោះ មកធ្វើចត្តាឡីស័ក ដើម្បីកុំឱ្យមាន ការរីករាលដា លកា ន់តែ អធ្ង.ន់.ធ្ងរ.ជាង.នេះទៀត៕