លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន អាយុ ៧៧ ឆ្នាំ រស់នៅភូមិ ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានរកឃើញ វិជ្ជមានកូវីដ-១៩ ហើយត្រូវបាន បញ្ជូនសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១
ជុំវិញរឿងនេះ អាជ្ញាធរ និងមន្រ្តីសុខាភិបាល សូមអំពាវនាវ ដល់ អ្នកដែលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល ជាមួយ លោក ម៉ៅ អាយុទ្ធ សូមទៅយក សំណាក និងសហការ ដើម្បីស្វែង រកជំងឺកូវីដ-១៩ ចៀសវាងការឆ្លងរីរាលដាល ជាបន្តនៅក្នុងសហគមន៍ ។
គួរបញ្ជាក់ផងដែរថា លោក ម៉ៅ អាយុទ្ធ មិនត្រឹមតែជា រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយលោក ត្រូវបានគេស្គាល់ថា ជាផលិតករ ភាពយន្តដ៏ល្បីល្បាញមួយ ក្នុង ចំណោមផលិតករ ជើងខ្លាំង ដ៏ទៃទៀត ដែលខ្សែភាពយន្ត ដ៏ល្បីល្បាញ ជាស្នាដៃរបស់ លោកមាន រឿង« នេសាទក្រពើ » កាលពីឆ្នាំ ២០០៣ និង « ហ្លួងព្រះស្ដេចកន » កាលពីឆ្នាំ ២០១៦ ៕