តារាចម្រៀងថោន កញ្ញាអេនី ហ្សាម ដែលល្បីបទ ”ស.ង្ស័.យ.តែ ឆេះអ៊ីសេ” ច្រៀង ឆ្លងឆ្លើយជាមួយនាយគ្រឿន និងបទ ”ធ្លាប់សន្យាហើយ ថា មិនធ្វើឲ្យអូនយំ” ច្រៀង ជាមួយលោកខេម នោះ ពេលនេះកាន់តែ បង្ហាញភាព ផ្អែមល្ហែមស្នេហ៍ ភេ.ទដូ.ច.គ្នា ជាមួយដៃគូស្រី រហូតហ៊ាន ប្រកាស ប្ដូរផ្ដាច់ ថា នឹងរក្សា ស្នេហា ខុស ធម្មជាតិនេះ ឲ្យនៅ គង់វង្សជារៀងរហូតទៀតផង។
ចំណែកគូស្នេហ៍អេនី ហ្សាម ដែលមាន ហ្វេស បុកឈ្មោះថា ”NoNa Ra នោះ បាន ចេញមុខលាតត្រដាងរឿងស្នេហ៍នេះ ជាសាធារណៈ តែម្ដង ដោយនាង បង្ហោះសារថា ”ស្រលាញ់គ្នា៦ខែ បើនិយាយពី សាច់ឈ្លោះគ្នា ឡើងដូច រឿងភាគហើយ តែអរគុណដែលមិនគិតថាលែងខ្ញុំ ក៏មិនដែលគិតថា ឈប់ ស្រលាញ់ខ្ញុំ
អរគុណដែល ហ៊ានបញ្ចេញ ប្រាប់គេឯង ថាខ្ញុំជាសង្សារ ដោយមិន លាក់លៀម អរគុណដែលមិនដែលជឿពាក្យ សម្តីគេនិយាយ អាក្រក់ពីខ្ញុំ អរគុណ ដែល ធ្វើអ្វី ចេះខ្លាចចិត្តខ្ញុំ និងឲ្យតម្លៃខ្ញុំ អរគុណដែល ស្រលាញ់ ចេញ ពីចិត្ត ទោះដឹងថា ខ្ញុំគ្មានអ្វីផ្ដល់ឲ្យអ្នក នៅមានច្រើនទៀតដែលខ្ញុំចង់ អរគុណនិយាយមិនអស់ទេ ខ្ញុំនិងថែការស្រលាញ់ របស់អ្នកឲ្យបានល្អបំផុត មិនឲ្យវាខូចខាត ទេណាអេនី”។
ក្រោយឃើញគូស្នេហ៍សរសើរ ពេញៗមាត់មកលើនាងបែបនេះ អេនី ហ្សាម បាន តបសារទៅសង្សារ ថា”សុំប្ដូផ្ដាច់ ជាមួយ ម្នាក់ស្រីហ្នឹងហើយ”។