អាល់កុល ក្លែ.ងក្លា.យ មានផ្ទុកសារ ធាតុ មេតាណុល ចំនួន ៥៥៦លីត្រ ត្រូវបាន សាខា ការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងប.ង្ក្រាបការក្លែ.ង.បន្លំ ខេត្តរតនគិរី ដកហូតបាន.ពីតាមបណ្តា.ឱសថស្ថាន និងអាជីវករ.លក់ដូរក្នុង.ក្រុងបានលុង នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ។
លោក ស៊ាន ស៊ីនម៉ែត្រ អនុប្រធានសាខា (កបប) ខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ.ដើម្បីធានាថែរក្សា.សុខភាពសាធារណៈ.របស់ប្រជាពលរដ្ឋក្នុង.ខេត្តរតនគិរី ដោយធានាថា ការប្រើប្រាស់.អាល់កុលដើម្បីស.ម្លា.ប់.មេរោគពិតជាមានប្រសិទ្ធភាព ហើយមិនបាន.ប៉ះពាល់ដល់.សុខភាពអ្នកប្រើប្រាស់ឡើយ។
លោកបានបន្តថា ពុំមានធ្វើការផាកពិន័យណា.មួយដល់អាជីវករ.ដែលបានលក់.អាល់កុលក្លែ.ងក្លា.យ.ទាំងនេះនោះទេ គឺគ្រាន់តែធ្វើការ.អប់រំណែនាំដល់ពួក.គាត់មុនទិញមកលក់បន្ត ត្រូវពិនិត្យម៉ាក.សញ្ញា និងប្រភពឲ្យបានច្បាស់លាស់
រីឯ អាល់កុលដែលដកហូតបាន.ខាងលើនេះ នឹងយកទៅកម្ទេច.ចោលតាមលក្ខណៈជំនាញ ហើយលោក.នឹងដឹកនាំក្រុមការងារចុះ.ទៅពិនិត្យជាប្រចាំ ទើបអាច.ធានាបាននូវសុខុមាលភាព.ជូនប្រជាពលរដ្ឋ៕