តាមសារព័ត៌មាន CNA បានឱ្យដឹងថា មន្ទីរពេទ្យធំៗ នៅរដ្ឋមួយចំនួន របស់ឥណ្ឌា ដែលមានការរាត ត្បាតខ្លាំង បាន បញ្ឈប់ការ ចាក់វ៉ាក់សាំង កូវីដ-១៩ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១ នេះ
ដោយមានការខ្វះខាត ខណៈការឆ្លង ទូទាំងប្រទេសបានកើនឡើងរហូត ដល់ជាង ១៣ លានករណី ។ គួរឱ្យដឹងដែរថា ឥណ្ឌាបានចាប់ផ្ដើមយុទ្ធនាការ ពន្លឿនការចាក់វ៉ាក់សាំង ឱ្យប្រជាពលរដ្ឋអស់ជាង ៩៤ លានដូសហើយ
តែនៅតាមរដ្ឋមួយចំនួនត្រូវបាន បង្អាក់វិញ ជាពិសេសរដ្ឋ Maharashtra ដោយ ចំនួនប្រជាជនសរុបមាន ចំនួនច្រើនពេក ហើយការឆ្លងចេះ តែកើនឡើង ទើប បណ្តាលឱ្យមានកង្វះ ខាតបែបនេះ ។
យ៉ាងណាមិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រចាំរដ្ឋ Maharashtra បានឱ្យដឹង នៅកាលពីថ្ងៃ ៧ ខែមេសា កន្លង ទៅថា វ៉ាក់សាំងនឹងមិនអាច ផ្តល់ឱ្យបាន លើសបី សប្តាហ៍នេះទេ រហូតដល់មាន ការចូល ស្តុកជាថ្មី ។