ឧត្តមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំង ក.ម្លាំងជំនាញរបស់ផែនការងារ នគរបាលសន្តិសុខ , ផែនការងារនគរ បាល.ព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ រស្មី ស្នងការរង ចុះធ្វើការ ស្រាវជ្រាវស៊ើបអង្កេត ទទួលបានលទ្ធផល
គឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ាង១១ និង៣០នាទី សមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួន ជនខាងលើ ដែលមានអត្តសញ្ញាណប័ណ្ណលេខ ០៦១៥៣៦៧៥៤ មាន ឈ្មោះ នូវ ខ្លឹង ហៅ មាន ពន្លក ហៅ បង តា ភេទប្រុស កើតថ្ងៃទី០៦.០១.១៩៨៧ មានស្រុកកំណើត ឃុំផ្តៅជុំ ស្រុកបាធាយ ខេត្តកំពង់ចាម ។
បច្ចុប្បន្នទីលំនៅភូមិជ្រោយអំពិល ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទញុះញុង់ ធ្វើឲ្យមានការវឹកវរប៉ះពាល់ ដល់សន្តិសុខជាតិ , រារាំងដល់ការ អនុវត្តវិធានការ និងបទប្រមាថ ប្រព្រឹត្តនៅ ប្រទេសកម្ពុជា កាលពីក្នុងខែមីនា ដល់ខែមេសា ឆ្នាំ២០២១ ។
បច្ចុប្បន្ន ឈ្មោះ នូវ ខ្លឹង ហៅ មាន ពន្លក ហៅ បង តា ត្រូវបាននាំមក កាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី តាមបញ្ជារបស់ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម ៕