បន្ទាប់ពីក្រសួង ព័ត៌មាន សម្រេចលុប អាជ្ញា ប័ណ្ណ សារព័ត៌ មានចោល និងព្រ.មា.នចាត់វិធានកា រផ្លូវ ច្បាប់ នៅយប់ថ្ងៃទី11 ខែមេសានេះ លោក ផែង វណ្ណៈ បានលើកឡើងថា ៖ លោកK01 កំពុងមានគម្រោង រត់ការឡើងងារជា ឧកញ៉ាលក់ដីឡូត៍។
លោកផែង វណ្ណៈ បានលើកឡើងនៅលើទំពរ ហ្វេសប៊ុករបស់លោកថា ៖ K01 ក្លាយជាមនុស្សអស់កែហេីយរូបថតនេះ គឺថតនៅ ផ្ទះខ្ញុំថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ ដែល K01 និង ប្រពន្ធរត់ មករកអោយ ខ្ញុំជួយបន្ទាប់ពី សមត្ថកិច្ច និង តុលាការ ខេត្តកណ្ដាលរកចាប់ខ្លួនពីបទផ្សាយ ព័ត៌មាន ញុះញង់ នៅក្រុងតាខ្មៅ ខេត្ត កណ្ដាល ។
ដោយអាណិតខ្ញុំបានអន្តរាគមន៍ ទៅសមត្ថកិច្ចនគរបាល និង ថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ដេីម្បីកុំអោយមាន ការចាប់ខ្លួន ឃុំខ្លួន K01 ទុកឱកាសអោយ គាត់កែខ្លួន ។
បន្ទាប់មកនៅ ថ្ងៃទី ៤ ខែ មិនា ឆ្នាំ ២០២០ K01 បានពាក់ អាវភ្លៀងទៅ Live Video មុខមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ពាក់ព័ន្ធនឹងអ្នក ជំងឺម្នាក់ ដែល K01 ថាជាអ្នកជំងឺ កូវីដ ។ ពេលនោះ សមត្ថកិច្ច បានទាក់ទង មកខ្ញុំដេីម្បីចង់ ទៅនាំខ្លូន K01 ។ ខ្ញុំក៏សុំទុកឱកាស អោយ K01 ម្ដងទៀត ។
ចំពោះកំហុស លេីកនេះ មានតែច្បាប់ទេ ដែលអាចចាប់ បង្ខំអោយ K01 កែប្រែបានខ្លះ ។ ថ្នាក់ដឹកនាំ និង ក្រសួងព័ត៌មាន បានទុកឱកាស អោយហេីយ ដេីម្បីកែខ្លួន ដោយគ្រាន់តែ លុប អាជ្ញាប័ណ្ណតែប៉ុណ្ណោះ ។ ឥលូវ K01 បែជាចេញមក ឌឺថ្នាក់ដឹកនាំ និង ប្រមាថមកលេីក្រសួង ព័ត៌មាន យ៉ាងធ្ង.ន់.ធ្ងរ.បំផុត ។ ករណីនេះប្រហែល.គេចមិន.ផុតពីចំណាត់ការ.ផ្លូវច្បាប់ទេ ។( រូបថតកាល K01 ក្រីក្រ )