លោកសារឹម វ៉ាន់ថន អតីតកីឡាករ ប្រ.ដាល់ សេរី និងបក្ខពួក ម្នាក់ទៀត ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន ករណីឆក់ ត្រីខុស ច្បាប់.នៅក្នុង តំបន់ ហាម ឃាត់។
របាយការណ៍ របស់ប៉ុស្តិ៍នគរបាល សង្កាត់ជ្រាវ បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរសឈ្មោះ សារឹម វ៉ាន់ថន និងមិត្តភ័ក្រ ម្នាក់ទៀត បាន.ផឹ.ក.ស៊ី.ជុំ.គ្នា នៅចុងភូមិ.បុស្សក្រឡាញ់ ខាងត្បូង ដែលមាន.ម្ចាស់ផ្ទះ.ឈ្មោះទិត្យ ក្នុងការ.ផឹ.ក.ស៊ី.នេះ.ចាប់ផ្តើម.នៅម៉ោង.ប្រហែល ២០និង០០នាទី
លុះ.ផឹក.ដល់.ម៉ោង.ប្រហែល២២និង៣០នាទី ក៏បាន.ខ្ចីដុំឆក់.ពីម្ចាស់ផ្ទះ.ឈ្មោះទិត្យ ជិះម៉ូតូ០២គ្រឿង គ្នា.០២នាក់ ចេញទៅឆក់.ត្រីនៅ.ចំណុច.តំបន់បុស្ស ស្ថិត.ក្នុងភូមិសាស្រ្ត ចុងស្រែទំនប់.ហាប្រា ឈៀងខាងលិច សង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈពេល.កំពុងចាប់ផ្ដើមឆក់ត្រី ត្រូវបាន.ប្រជាសហគមន៍ សង្កាត់ជ្រាវ ប្រចាំការ.នៅគោលដៅ.នោះស្រាប់ ចាប់នាំខ្លួន និង.ប្រគល់.ឲ្យប៉ូលិសប៉ុស្តិ៍ជ្រាវ.តែម្ដង។
បុរសទាំងទាំងពីរនាក់ ដែលចាប់ខ្លួន ទី១មានឈ្មោះ សារឹម វ៉ាន់ថន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កីឡា.ប្រដាល់ ទីលំនៅបច្ចុប្បន្ន ភូមិបុសក្រឡាញ់.សង្កាត់.ជ្រាវ ក្រុងសៀមរាប និងម្នាក់.ទៀតនៅភូមិ ជ្រាវ.សង្កាត់.ជ្រាវ ក្រុងសៀមរាប។ ករណីនេះសមត្ថកិច្ច បានរឹបអូស សម្ភារ និងមធ្យោបាយ.សម្រាប់ប្រព្រឹត្តបទ.ល្មើស ដូចជា ដុំអាំ.ភ្លីឆក់ ០១គ្រឿង អាគុយ ០១គ្រឿងម៉ូតូ ០២គ្រឿង។
ពាក់ព័ន្ធការ.ចាប់.ខ្លួនបុរសទាំង.២នាក់ មន្ត្រីរដ្ឋបាល.ជលផល បាន.ប្រាប់អ្នកយកព័ត៌មានថា ករណីនេះ សមត្ថកិច្ចកំពុង.សាក.សួរបន្ថែម និងកសាង.សំណុំរឿង.បញ្ជូនទៅតុលាការ នៅរសៀល.ថ្ងៃទី.១២ខែមេសានេះ។
ទោះជាយ៉ាងណា មហាជនជា.ច្រើនបានសុំសំណូមពរ.ដល់អាជ្ញាធរ.សមត្ថកិច្ចជំនាញ មេត្តាយោគយល់ ដល់ពួកគាត់.ទាំង.២នាក់ផង ដោយសុំត្រឹម.ធ្វើកិច្ច.សន្យា.ឲ្យ.ឈប់ប្រព្រឹត្តទៅបានហើយ។ ដោយអ្នក.ទាំង.២មិនមែនជាអ្នក.រកស៊ី.ឆក់.ត្រីនោះទេ.គឺពួកគាត់អត់.មានអ្វីក្លែមក៏ខ្ចីរបស់.ឆក់គេ ទៅឆក់ដើម្បីយក.ត្រីមកក្លែម.តែប៉ុណ្ណោះ៕